ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

សួនផ្កាដ៏ល្បីនៅកាលីហ្វញ៉ាមានអ្នកទស្សនាកុះករវិញក្រោយដកការរឹតបន្តឹង

០៩ មេសា ២០២១ | កម្សាន្ដ


សួនផ្កាCarlsbad (ខាល់ស៍ប៊េដ) ដ៏ល្បីល្បាញនៃ រដ្ឋកាលីហ្វ័រញ៉ា កំពុងទាក់ ចិត្ត ភ្ញៀវ ទេសចរ ជា ច្រើន  បន្ទាប់ ពី ការ រឹតត្បិត ការ ធ្វើដំណើរ នៅ តំបន់ នេះ ត្រូវ បាន បន្ធូរបន្ថយ ។

 


មានចម្ងាយជិត ៥៨គីឡូម៉ែត្រ ខាងជើងទីក្រុង SanDiego (សេនឌីអេហ្គូ) វាលដាំផ្កា Carlsbad (ខាល់ស៍ប៊េដ) រួមមានផ្កាជាង៧០លានដើម និងតែងបង្កើតបានជា ទស្សនីយភាព ល្អ ឥតខ្ចោះ ប្រចាំឆ្នាំ នៅពេល ផ្ការីក  និងទាក់ទាញភ្ញៀវទេសចរ មក ពី ទូទាំង រដ្ឋកាលីហ្វ័រញ៉ានិងតំបន់ ផ្សេង ៗ ផង  ដែរ។

 


ទីកម្សាន្ត មួយ នេះ ត្រូវបាន បិទ ស្ទើរ តែ ពេញ មួយ ឆ្នាំ កាល  ពី ឆ្នាំ ២០២០ ដោយសារ តែ វិធានការ រឹតបន្តឹង ទាក់ទង នឹងជំងឺកូវីដ ១៩។ លោក Fred Clarke អ្នក គ្រប់គ្រង ទូទៅ នៅ សួន ផ្កា បាន និយាយ ថា លោក ពិត ជា រីករាយ ណាស់ដែល ទីនេះ អាចបើកទ្វារ ម្តងទៀត បន្ទាប់ ពី ត្រូវ បិទ អស់ ៩ខែកាលពីឆ្នាំមុន ដែល បង្ខំ ឲ្យ លោក ត្រូវ  កាត់បន្ថយការ ដាំ មួយចំណែក ធំផង ដែរ។

 


ជា សំណាងល្អ សម្រាប់ អ្នក ទេសចរ នៅឆ្នាំនេះ ការ ធ្លាក់ ចុះ ករណីឆ្លងវីរុស កូវីដ ១៩ និង ការ ផ្លាស់ ប្តូរ រដ្ឋ កាលីហ្វ័រញ៉ា ពី តំបន់ អាសន្ន “កម្រិត ក្រហម” មក ជា តំបន់ “កម្រិត ទឹក ក្រូច” ដែល មាន ន័យ ថា តំបន់កម្សាន្ត នានា អាច ស្វាគមន៍ ភ្ញៀវ ទេសចរ បាន ឡើងវិញ ៕

 


ក្រៅ ពី សម្រាប់ ឲ្យ ភ្ញៀវទស្សនា  ផ្កា នៅ ទីនេះ ក៏ ត្រូវ បាន ដាំ ដើម្បី លក់ ចេញ ទៅ  ផ្សារ ទំនើប មួយ ចំនួន ដែរ ហើយ ការ បើក ឲ្យ សាធារណៈជន ចូល ទស្សនា នឹង បន្ត  រហូត ដល់ ថ្ងៃទី ៩ ខែឧសភា ៕

 

 

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024