ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

តំបន់ Avengers ត្រៀមបង្ហាញខ្លួននៅ Disneyland ក្នុងខែមិថុនា

០៩ មេសា ២០២១ | កម្សាន្ដ



តំបន់កម្សាន្ត ថ្មីដែល រៀប ចំ ជា ពិសេស សម្រាប់ អ្នក គាំទ្រ ភាពយន្ត "Avengers"   នឹងបើក ដំណើរការ នៅរមណីយដ្ឋាន Disneyland ក្នុង រដ្ឋកាលីហ្វ័រញ៉ា នៅខែមិថុនាខាង មុខ នេះ


ប្រធានផ្នែកសួនកម្សាន្តរបស់ក្រុមហ៊ុន Disney បានឲ្យដឹង កាល ពី ថ្ងៃទី ៨ ខែមេសា   ថា តំបន់ Avengers ដែល រួម មាន ទីតាំង និង ឧបករណ៍ ជិះកម្សាន្ត ពាក់ព័ន្ធ នឹង ស៊េរីភាពយន្ត "Avengers” នឹងបើក ដំណើរការ នៅរមណីយដ្ឋាន Disneyland ក្នុង រដ្ឋកាលីហ្វ័រញ៉ា នៅថ្ងៃទី ៤ ខែមិថុនា ខាង មុខ នេះ។

 


ការ បើក ដំណើរការ តំបន់ កម្សាន្ត ថ្មីនេះគឺ  មាន រយៈពេល  ជាង មួយ ខែ  បន្ទាប់ ពី រមណីយដ្ឋាន ក្នុង ទីក្រុង Anaheim (អាណាហេម) មួយ នេះ ត្រៀម ចាប់ផ្តើម ស្វាគមន៍ ភ្ញៀវ ទេសចរ ឡើងវិញជា លើក ដំបូង ក្នុងឆ្នាំ២០២១ចាប់ពីថ្ងៃទី ៣០ ខែមេសា។

 


សូម រំឭកថា សួនកម្សាន្ត Disneyland ដែល ស្ថិត ក្រោម ក្រុមហ៊ុន Walt Disney Co និង តំបន់ កម្សាន្ត ផ្សេង ៗនៅរដ្ឋ កាលីហ្វ័រញ៉ា ត្រូវ បាន បិទ នៅខែ មីនាឆ្នាំ ២០២០ ដើម្បី ចូលរួម ទប់ស្កាត់ ការរីករាលដាលនៃមេរោគកូរ៉ូណា។

 


លោក Josh D'Amaro (ចូស ឌីអាម៉ារ៉ូ) ជា ប្រធាន សួន កម្សាន្ត Disney បាន ប្រកាស ពីកាល បរិច្ឆេទបើកទ្វារ តំបន់  Avengers នេះកំឡុង ពេលធ្វើ សន្និសីទ សារព័ត៌មាន ជាមួយ នឹង ការ បង្ហាញ វីដេអូ ខ្លី ដែល បង្ហាញ ពី ចំណុច ទាក់ទាញ  ពិសេស ៗ របស់ តំបន់ នេះ ជាលើក ដំបូង ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024