ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ម៉ូនី វិជ្ជរ៉ា ក្តោបតំណែងតួឯកស្រីរឿងថ្មី ស្របពេលប្រជាប្រិយភាពកំពុងផ្ទុះខ្លាំង

០៩ មេសា ២០២១ | កម្សាន្ដ

 


ស្របពេលប្រជាប្រិយកំពុងឡើងស្រឺតៗតាមរយៈរឿង «រសជាតិអ្នកមាន» តារាសម្តែងវ័យក្មេង ម៉ូនី វិជ្ជរ៉ា ស្រាប់តែលេចមុខក្នុងរឿងភាគថ្មីមួយទៀតរបស់ភីអិនអិន ចំណងជើង «មន្តស្នេហ៍ចៅស្រី» ដែលរឿងនេះនាងសម្តែងជាតួឯកស្រី។


ស្រីស្រស់រាងតូចច្រឡឹង ម៉ូនី វិជ្ជរ៉ា ជាតារាសម្តែងវ័យក្មេងដែលក្តោបប្រជាប្រិយភាពបានយ៉ាងរហ័ស ត្រឹមរយៈពេលប៉ុន្មានឆ្នាំតែប៉ុណ្ណោះ។
រយៈពេលចុងក្រោយនេះ តារាស្រីរូបនេះកាន់តែល្បីខ្លាំងឡើងតាមរយៈរឿង «រសជាតិអ្នកមាន» ដែលជាស្នាដៃសម្តែង និងដឹកនាំរឿងរបស់ អ្នកនិពន្ធជើងចាស់ក៏ល្បីល្បាញ អ្នកស្រី ពាន់ ភួងបុផ្ផា។

 


ស្របពេលប្រជាប្រិយភាពកំពុងផ្ទុះខ្លាំង និងមានគេស្គាល់កាន់តែច្រើន ស្រាប់តែតារាសម្តែងវ័យក្មេងនេះ លេចមុខក្នុងរឿងភាគថ្មីមួយទៀតរបស់ភីអិនអិន ចំណងជើង «មន្តស្នេហ៍ចៅស្រី» ដែលរឿងនេះនាងក្តោបបានសម្តែងជាតួឯកស្រី ជាគូរនិងតួប្រុសរូបសង្ហា ប្រុសខូច។

 


តាមការឲ្យដឹងពីតួឯកស្រីរូបស្រស់ កាលពេលកន្លងទៅ ក្នុងរឿងថ្មីនេះទស្សនិកជន ពិតជាប្លែកអារម្មណ៍ជាមួយតួអង្គថ្មីរបស់នាង ដែលមានឈ្មោះថា នីកា សម្តែងជាតួអង្គចៅស្រីមានរូបឆោមស្រស់សោភា តែចរិកកាចឆ្នាស់ រឿងច្រើន រពិលរបូច ធ្វើឲ្យសាច់រឿងវឹកវរដោយសារនាងជាញឹកញាប់។

 


វិជ្ជរ៉ា កំពុងអង្រួនចិត្តប្រិយមិត្តអ្នកគាំទ្រភាពយន្តភាគខ្មែរ តាមសាច់រឿងស្នេហា រ៉ូម៉ែនទិច បែបឌឺដងគ្នារវាងតួឯកស្រីរូបស្រស់ និងតួឯកប្រុសថ្ពាល់ខួច ជាមួយទឹកមុខគួរឲ្យខ្នាញ់របស់នាង។

 


ត្បិត «មន្តស្នេហ៍ចៅស្រី» ទើបចាប់ចាក់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ភីអិនអិន និងលើឆានែលយូធូប បានប៉ុន្មានភាគប៉ុណ្ណោះ តែទទួលការគាំទ្រខ្លាំងក្លា ដោយអ្នកគាំទ្របានបញ្ចេញមតិសរសើរជាហូរហែរលើការសម្តែង អត្ថចរិក និងសាច់រឿង។



គួររំលឹកថា តារាសម្តែងវ័យក្មេង ម៉ូនី វិជ្ជរ៉ា ទើបបោះជំហានចូលវិស័យសិល្បៈប៉ុន្មានឆ្នាំនេះប៉ុណ្ណោះ។ ស្នាដៃដំបូងរបស់នាង គឺតួឯកស្រីរឿង «តួគេខ្ញុំសម្តែង» សម្តែងជាមួយតារាសម្តែងបទពិសោធន៍ក្រាស់ក្រែល អេតវីន បន្ទាប់មកក៏មានស្នាដៃតូចធំបន្តបន្ទាប់ ធ្វើឲ្យប្រជាប្រិយភាពរបស់នាងកើនឡើងស្រឺតៗជាបន្តបន្ទាប់។


ស្នាដៃថ្មីរបស់ ម៉ូនី វិជ្ជរ៉ា ចំណងជើង «មន្តស្នេហ៍ចៅស្រី» កំពុងចាក់បញ្ចាំងលើកញ្ជក់ទូរទស្សន៍រៀងរាល់ ចន្ទ ដល់ ព្រហ វេលាម៉ោង ៧យប់តទៅ។

 

 

អត្ថបទ៖ រ៉ាត់ ចាន់ធីតា រូបភាព៖ ឃាង ទូច

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024