ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សិល្បករជាច្រើនសម្រុកទៅចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ ១៩  !

០៩ មេសា ២០២១ | កម្សាន្ដ

 

កាលពីថ្ងៃទី ០៨ ខែ មេសា កន្លងមកនេះ មានសិល្បករជាច្រើនបាននាំគ្នាទៅចាក់វ៉ាក់សាំងការរពារខ្លួនពីជំងឺ កូវីដ ១៩ នៅក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ ដោយម្នាក់ៗបានបង្ហាញនូវអារម្មណ៍រីករាយបន្ទាប់ពីបានចាក់វ៉ាក់សាំងរួច តែទោះបីជាពួកគេម្នាក់ៗបានចាក់វ៉ាក់សាំងរួចក្តី ពួកគេនៅតែបន្តការការពារខ្លួនទៅតាមការណែនាំ របស់ក្រសួង មិនឱ្យរំលងមួយវិនាទីណាឡើយ ។

 


តារាល្បីៗបន្ទាប់ពីចាក់វ៉ាក់សាំងរួចតួយ៉ាងដូចជា តារាចម្រៀង អ្នកនាង ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាព រួមជាមួយសាររបស់ខ្លួនថា « ថ្ងៃនេះនាងខ្ញុំ និងស្វាមី រួចរាល់ចំពោះការចាក់វ៉ាក់សាំង បង្កាជំងឺកូវិដ-១៩ COVID-19 VACCINATION ( Sinovac ) លើកទីមួយ នៅទីស្ដីការក្រសួងព័ត៍មាន អរគុណលោកគ្រូពេទ្យ អ្នកគ្រូពេទ្យស្អាតៗ និងក្រុមការងារក្រសួង ទាំងអស់គ្នា ចំពោះការយក់ចិត្តទុកដាក់ និង ការស្រឡាញ់ ទោះហត់យ៉ាងណាក៏នៅតែរួសរាយរាក់ទាក់ គួរឲ្យគោរព » ។

 


អ្នកនាង ឱក សុគន្ធកញ្ញា បានធ្វើតេស្តរកមេរោគជំងឺកូវីដ ១៩ ចំនួន ៣ លើកមកហើយ ជាលទ្ធផល គឺអវិជ្ជមាន ដូច្នេះហើយដើម្បីការពារខ្លួន អ្នកនាងនឹងគ្រួសារបាននាំគ្នាទៅចាក់វ៉ាក់សាំងជាលើកដំបូងរួចរាល់ហើយ ។ អ្នកនាង ឱក សុគន្ធកញ្ញា នៅពុំទាន់មានចេញអាការៈប្លែកៗអ្វីនោះទេ ក្រោយចាក់វ៉ាកសាំងរួច តែអ្នកនាងតែងតែការពារខ្លួនដោយនៅផ្ទះ និងព្យាយាមហាត់ប្រាណដើម្បថែទាំសុខភាព ។

 


ក្រៅពីតារាចម្រៀង ឱក សុគន្ធកញ្ញា ដែលបានទៅចាក់វ៉ាក់សាំងលើកដំបូងរបស់ខ្លួន ក្នុងនោះក៏មានសិល្បករមួយចំនួនទៀតក៏បានទៅចាក់វ៉ាកសាំងព្រមគ្នាផងដែរ ដូចជា អ្នកនាង គង់  ច័ន្ទស្រីមុំ , ម៉ៃ យ៉ា , កែវ និសា , ប៉ាច គីមមួយ , ពៅ លីដា , ពៅ ពិសិដ្ឋ , លាង ឧត្តម , សឿន ផាន់ផាភួង និងតារាមួយចំនួនទៀត ... ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ PNN 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024