ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ទោះមានជំនួញច្រើនក្នុងដៃតែរយៈពេលជិត ៣០ឆ្នាំ យ៉ែម សំអូន នៅតែប្រកបអាជីពចាស់ 

០៨ មេសា ២០២១ | កម្សាន្ដ


 

ទោះបីជាលោក យ៉ែម សំអូន មានក្រុមហ៊ុនរកស៊ី និងមានក្រុមតន្រ្តីផ្ទាល់ខ្លួនក្តី តែលោកនៅបន្តច្រៀង ដូចកាលពីជិត ៣០ មុនដដែល លោកមិនមានអារម្មណ៍ធុញទ្រាន់ឬនឿយណាយក្នុងវិស័យដែលបានធ្វើឱ្យ លោកមានបានដូចសព្វថ្ងៃនេះទេ ។

 

 

ថ្មីៗនេះលោក យ៉ែម សំអូន បានបង្ហាញពីអារម្មណ៍របស់ខ្លួនថា ទើបតែថ្ងៃមុនសោះ រយៈពេល ២៦ ឆ្នាំ ហើយដែលលោកប្រកបអាជីពចម្រៀង លោកទទួលបានបទពិសោធយ៉ាងច្រើនពីវិស័យនេះ លោកសង្ឃឹមថាទស្សនិកជននៅតែស្រឡាញ់ និង គាំទ្រស្នាដៃលោក មិនថាចម្រៀង ឬ ក៏ការសម្តែង ឡើយ  ។  

 


ថ្វីដ្បិតតែប្រលូកក្នុងសិល្បៈអស់ពេលជិត ៣០ ឆ្នាំក្តីតែមើលទៅលោក យ៉ែម សំអូន នៅតែសង្ហារ និងក្មេងជាងវ័យ បើប្រៀបធៀបនិងមិត្តរួមជំនាន់ លោកនៅតែលេចធ្លោជាងគេ ពីព្រោះមិត្តភក្តិខ្លះបាន ឈប់ពីអាជីពនេះទៅប្រកបការងារផ្សេង ចំណែកលោកនៅតែរក្សា តំណែង និងកេរ្តិ៍ឈ្មោះឱ្យល្បីរន្ទឺ ឡើង  ។

 

 

លោក យ៉ែម សំអូន បាននិយាយថា លោកនៅតែបន្តអាជីពចាស់ដដែល ពីព្រោះអាជីពនេះលោកនៅតែស្រឡាញ់ និងមិនអាចបោះបង់ចោលបានឡើយ ទោះបីជាលោកមានក្រុមតន្រ្តីផ្ទាល់ខ្លួន លោកនៅតែចេញច្រៀង បំរើអារម្មណ៍ទស្សនិកជន ។

 


ក្រៅពីមានក្រុមតន្រ្តីផ្ទាល់ខ្លួន លោក យ៉ែម សំអូន ក៏បានធ្វើបទចម្រៀងថ្មីចាស់ជាច្រើនដើម្បីបង្ហាញអ្នកគាំទ្រខ្លួន ជាក់ស្តែងលោកតែងតែបង្ហោះបទចម្រៀង ឬ MV ចម្រៀងទាំងនោះនៅលើ យូធូប ជាដើម... ។

 

 

ឆ្លៀតពេលទំនេរពីអាជីពនេះ លោក យ៉ែម សំអូន តែងចេញថតរឿងឱ្យបណ្តាផលិតកម្មជាច្រើនទាំងរឿង ខ្លី និងរឿងភាគ ទស្សនិកជននៅតែសរសើរពីស្នាដៃសម្តែងលោក ទោះជាលោកមានអាយុ ច្រើន តែការសម្តែងមិនថមថយតាមអាយុឡើយ ។  ចំពោះរឿងរ៉ាវជីវិតឯកជនវិញ លោក យ៉ែម សំអូន សុំមិននិយាយអ្វីទាំងអស់ លោកថា លោកមានកូនប្រុស កូនស្រី ២ នាក់គឺគ្រប់គ្រាន់ហើយ ៕ 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024