ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ឥណ្ឌាថ្លែងថារយៈពេល៤អាទិត្យខាងមុខនេះ ជាពេលសំខាន់បំផុតសម្រាប់ទប់ទល់នឹងជំងឺខូវីដ១៩

 

 

 

 

ស្ថានភាពជំងឺខូវីដ១៩នៅប្រទេសឥណ្ឌាមិនទាន់មានសញ្ញាថមថយនៅឡើយទេ។ មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលថ្លែងថារយៈពេល៤សប្ដាហ៍ខាងមុខនេះ ជាដំណាក់កាលសំខាន់ខ្លាំងមែនទែន។

 

 

មានន័យថាយើងទប់ទល់នឹងជំងឺខូវីដ១៩បានឬមិនបានគឺនៅពេលហ្នឹងហើយ។ ប្រទេសឥណ្ឌាទើបតែរកឃើញអ្នកឆ្លងថ្មីជាង៩ម៉ឺននាក់ និងស្លាប់៤៤៦នាក់ ធ្វើឲ្យប្រទេសនេះបន្តគ្រប់គ្រងតំណែងលេខ៣នៅលើពិភពលោក។

 

 

មិនតែប៉ុណ្ណោះ អត្រាឆ្លងប្រចាំថ្ងៃកើនឡើងឥតឈប់ឈរ បន្ទាប់ពីអាជ្ញាធរបន្ធូរបន្ថយវិធានការរឹតបន្តឹង មនុស្សភាគច្រើនលែងពាក់ម៉ាស់ និងលែងរក្សាគំលាតសង្គម។ ឥឡូវនេះ គេរកឃើញវត្តមាននៃមេរោគខូវីដ១៩បម្លែងខ្លួនថ្មីៗទៀត ដែលធ្វើឲ្យឆ្លងកាន់តែខ្លាំង និងបន្ថែមភាពស្មុគស្មាញសម្រាប់ប្រទេសនេះ៕

 

 

 

 

ប្រែសម្រួល៖អនសំអាង

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024