ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Kim Kardashianមានមុខក្នុងបញ្ជីមហាសេដ្ឋីពាន់លានដុល្លារលើកដំបូងជាមួយប្ដី

០៧ មេសា ២០២១ | កម្សាន្ដ


 

តារាសិចស៊ី អាមេរិក Kim Kardashian បានជាប់ ឈ្មោះ ជា មហាសេដ្ឋី ប្រាក់ ពាន់ លានលើក ដំបូង ក្នុង បញ្ជីទស្សនាវដ្ដី Forbes ឆ្នាំ២០២១ ក្រោយ ទ្រព្យ សរុប របស់ នាង កើន ដល់ ជាង ១ពាន់ លាន ដុល្លារ

 


ទីបំផុត តារាសិចស៊ី អាមេរិក Kim Kardashian បាន ក្លាយ ជា មហាសេដ្ឋី ប្រាក់ ពាន់ លាន ដូច បំណង ហើយ។ តារា វ័យ ៤០ឆ្នាំដែល ចាប់ ផ្ដើម ល្បីល្បាញ  តាម កម្មវិធី ទូរទស្សន៍ "Keeping Up with The Kardashians" ត្រូវបាន ទស្សនាវដ្ដី  Forbes រាប់ បញ្ចូល ក្នុង បញ្ជី  World's Billionaires លើក ដំបូង កាល ពី ថ្ងៃអង្គារ កន្លង ទៅ។

 


ទស្សនាវដ្ដី Forbes បានឱ្យដឹង ថា Kim Kardashian បច្ចុប្បន្ន  មានទ្រព្យ សម្បត្តិ ជាង ១ ពាន់ លាន ដុល្លារ  ដោយសារប្រាក់ចំណេញ ពី  ជំនួញ ធំៗពីរគឺក្រុមហ៊ុន គ្រឿងសម្អាង KKW Beauty ក្រុមហ៊ុន សម្លៀកបំពាក់ Skims រួម ទាំង ចំណូល ពី កម្មវិធី ទូរទស្សន៍ និង ការ វិនិយោគ តូចៗ មួយ ចំនួន ទៀត។

 

 

រីឯ តារា ចម្រៀង Kanye West  ជា ស្វាមី របស់ នាង ត្រូវ បាន គេ ប៉ាន់ ប្រមាណ ថា មាន ទ្រព្យ សម្បត្តិ ចំនួន ១,៨ ពាន់ លាន ដុល្លារ ដោយ ចំណូល ភាគ ច្រើន បានពី ការ លក់ ស្បែក ជើង Yeezy។ យ៉ាងណាមិញ ប្អូន ស្រី របស់នាង គឺ Kylie Jenner បាន  របូត ពី បញ្ជី មហាសេដ្ឋី ពាន់ លាន ក្នុង ឆ្នាំ នេះ ក្រោយ ទ្រព្យ សម្បត្តិ របស់ តារា វ័យ ២៣ឆ្នាំ រូប នេះ បច្ចុប្បន្ន ធ្លាក់ នៅ ត្រឹម ៧០០លាន ដុល្លារ។

 


គួរ បញ្ជាក់ ថា ចំណាត់ថ្នាក់ លេខ ១ ក្នុង បញ្ជី មហាសេដ្ឋីរបស់ Forbes ឆ្នាំ នេះ នៅ តែ ជា ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos (ចេហ្វ បេហ្សូស) ដដែល  ខណៈ លេខ ពីរ បាន លើ នាយក ក្រុមហ៊ុន  Tesla (ថេសស្លា) លោក Elon Musk (អេឡុន មើស) ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024