ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ទេព កញ្ញា ច្រានចោលដំណឹងស្នេហាជាមួយអ្នកនៅឯនាយសមុទ្រ

០៧ មេសា ២០២១ | កម្សាន្ដ

 


គ្រាន់តែបង្ហាញពីទំនាក់ទំនងខ្លួននិងបុរសប្លែកមុខមិនបានប៉ុន្មានផង ស្រាប់តែតារាសម្តែងរាងតូច ច្រឡឹង ទេព កញ្ញា ចេញមុខបដិសេធចំណងស្នេហ៍នោះទៅវិញ ។ តារាសម្តែងរាងតូចច្រឡឹង ទេព កញ្ញា កម្រនឹងបង្ហាញទំនាក់ទំនងខ្លួនជាមួយបុរសប្លែកមុខណាម្នាក់ណាស់ គ្រាន់តែចូលខែ មេសា ភ្លាមស្រាប់តែនាងបង្ហាញរូបភាពលាយឡំជាមួយសារដ៏ផ្អែមល្ហែម ថានាងមានគូហើយ រហូតធ្វើឱ្យមិត្តភក្តិជាច្រើនបានជូនពរនាងពីចម្ងាយ ។

 


សារដែល កញ្ញា ទេព កញ្ញា បានសរសេរនោះបានរៀបរាប់ថា « អរគុណបងដែលចូលមកជីវិត អូន ចូលមកបំពេញក្តីស្រឡាញ់ ក្តីសុខយ៉ាងពេញលេញ និង ផ្តល់គ្រប់យ៉ាងដែលអូនត្រូវការ » ។  ចំណែកសារបុរសដែលជាដៃគូ ទេព កញ្ញា វិញកាន់តែផ្អែមល្ហែម លើសពីមិត្តធម្មតាថា « បងពិតជាមានសំណាងដែលបានអូនជាគូជីវិតបង អូនជាមនុសស្រីដែលស្អាត រឹងមាំ ទន់ភ្លន់ តែមិនទន់ជ្រាយ បងសន្យាថានឹងមើលថែអូនអស់មួយជីវិត ព្រះនាងតូចរបស់នាង » ។ មិនតែប៉ុណ្ណោះមានថែមទាំងមានអបដោយរូបភាពថត Pre Wedding ផងដែរ ។

 


តាមរយៈសារទាំងនេះកាន់តែបង្ហាញឱ្យឃើញច្បាស់ថា ទេព កញ្ញា ពិតជាមានដៃគូយ៉ាងពិតប្រាកដ ពីព្រោះក ន្លងមកនាងកម្រនឹងបង្ហាញសកម្មភាពផ្សេងៗជាមួយបុរសប្លែកមុខណាម្នាក់ណាស់ ។ រំលងនៃការបង្ហាញពីភាពស្និទ្ធស្នាលនិងបុរសរូបនោះមិនបានប៉ុន្មានថ្ងៃផង ស្រាប់តែ ទេព កញ្ញា បែរជាចេញមុខប្រកាសបែបនេះទៅវិញ « សូមបញ្ជាក់ថារវាងនាងខ្ញុំនិង លោក Mayavin Kith គឺមិនមែនជាគូស្នេហ៍និងគ្នាពិតប្រាកដឡើយ ពួកយើងគ្រាន់តែលេងក្នុងថ្ងៃ April fool’s day តែប៉ុណ្ណោះ គាត់ជាមិត្តដ៏ជិតស្និតរបស់ខ្ញុំ ចំណែករូបថត Pre-wedding វិញ គឺ ពួកយើងបានថតជូនសំអាងការមួយមុនពេលគាត់ទៅរៀននៅសហរដ្ឋអាមេរិក » ។

 

 

ទេព កញ្ញា ប្រញាប់ចេញមុខបដិសេធបែបនេះ គឺដោសារខ្លាចគូស្នេហ៍ពិតប្រាកដនាងមានការយល់ច្រឡំ ជាក់ស្តែងគ្រាន់តែចេញព័ត៌មានខាងលើភ្លាមបានធ្វើឱ្យទំនាក់ទំនងនាងរង្គោះរង្គើរទៅហើយ ចំពោះរឿងរៀបការវិញ ទេព កញ្ញា នៅពុំទាន់ចង់រៀបការឆាប់ឡើយ ដោយសារនាងចង់ទុកពេលវេលាដើម្បីពង្រឹងមុខរបររកស៊ីសិន ៕

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024