ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

ពិព័រណ៍ភ្លើងពណ៌បែបទំនើបបង្កើតទស្សនីយភាពពិសេសប្លែកនាពេលរាត្រីនៅប៉េកាំង

០៦ មេសា ២០២១ | កម្សាន្ដ



 

 

កម្មវិធីមហោស្រពភ្លើងពណ៌អន្តរជាតិក្រុងប៉េកាំងបានចាប់ផ្តើមកាលពីពេលថ្មីៗនេះនៅរមណីយដ្ឋានបឹងធម្មជាតិមួយកន្លែង ដោយបានផ្តល់នូវបទពិសោធន៍ពិសេសប្លែកដល់អ្នកទស្សនា និងបង្កើតបានជាទស្សនីយភាពពេលរាត្រីដ៏អស្ចារ្យ។

 


រមណីយដ្ឋាន Yuyantan (យូយ័នថាន) ដែលជាឧទ្យានធំមួយនៅទីក្រុងប៉េកាំងនិងជាកន្លែងពេញនិយមសម្រាប់ការទស្សនាផ្កាសាគូរ៉ារីកនានិទាឃរដូវនៅពេលនេះបានរៀបចំនូវកម្មវិធីមហោស្រពភ្លើងពណ៌ដ៏ទំនើប ដែលអាចឲ្យភ្ញៀវទេសចរអាចរីករាយនឹងទស្សនីយភាពដ៏ប្លែកភ្នែកប្លែកអារម្មណ៍មួយបែបទៀតនាពេលរាត្រី។

 


លោក ម៉ា ប៉ូ (Ma Bo) ជាអ្នកដឹកនាំកម្មវិធីនេះបានឲ្យដឹងថា ប្រធានបទនៃការបង្ហាញនៅឆ្នាំនេះគឺការបង្កើតជាពិភពពណ៌ខៀវ ឬ “Blue Space” នៅលើភពផែនដី ដោយក្នុងនោះក្រុមការងារបានប្រើប្រាស់ឧបករណ៍ភ្លើងបំភ្លឺ ១៩ ប្រភេទផ្សេងៗគ្នារួមមានអំពូលភ្លើងជាង ១២០០០ គ្រាប់ និងបច្ចេកវិទ្យាភ្លើង LED សរុបប្រវែង ២ គីឡូម៉ែត្រ។

 


នេះជាឆ្នាំទី ២ ហើយសម្រាប់ការប្រារព្ធកម្មវិធីមហោស្រពភ្លើងពណ៌អន្តរជាតិទីក្រុងប៉េកាំងនេះឡើង ហើយកម្មវិធីក្នុងឆ្នាំនេះនឹងបន្តបង្ហាញរហូតដល់ខែតុលាឆ្នាំ ២០២១ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024