ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ថៃ គ្រោងនឹងចរចាបើកជើងហោះហើរជាមួយនឹង សិង្ហបុរី

០៦ មេសា ២០២១ | សេដ្ឋកិច្ច



ក្រសួងទេសចរណ៍ និងកីឡាថៃ បានប្រកាសអំពីគម្រោងចរចាជាមួយនឹងភាគីសិង្ហបុរី ដើម្បីបើកដំណើរការជើងហោះហើររវាងគ្នាឡើងវិញ ដែលគម្រោងចរចានេះ អាចនឹងចាប់ផ្តើមនៅដើមខែមេសានេះ ក្នុងស្ថានទូតសិង្ហបុរី។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មាន The Nation Thailand នៅថ្ងៃនេះ។


Story: លោក ប្រាកាន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងកីឡាថៃ បានលើកឡើងថា ជំនួបចរចានេះ អាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ហើយថៃ ក៏គ្រោងនឹងចរចាជាមួយបណ្តាប្រទេសក្នុងតំបន់ផ្សេងទៀតដូចជា វៀតណាម និងឡាវ ដែលមានករណីថ្មីឆ្លងមេរោគកូវីដ១៩ ក្នុងកម្រិតទាប។


លោកបន្តថា សិង្ហបុរី បានបើកជើងហោះហើរជាមួយ អូស្រ្តាលី និងនូវែលសេឡង់ រួចហើយ ដូច្នេះបើសិនជា សិង្ហបុរី យល់ព្រមបើកជើងហោះហើរជាមួយថៃ គឺ ថៃ អាចនឹងទទួលបានភ្ញៀវទេសចរណ៍មកពី អូស្រ្តាលី និងនូវែលសេឡង់ ថែមទៀតផង។

 


ទោះយ៉ាងណា គម្រោងនេះ អាចនឹងរៀបចំឡើងចាប់ពីខែតុលាខាងមុខ ហើយក្រសួងទេសចរណ៍ថៃ ក៏បានរៀបចំគម្រោងជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍អន្តរជាតិ ជាពិសេសគឺប្រទេសចិន បើសិនជាប្រជាពលរដ្ឋចិន ត្រូវបានអនុញ្ញាតឲ្យធ្វើដំណើរឡើងវិញ។
សូមជម្រាបដែរថា ថៃ ក៏បានកាត់បន្ថយចំនួនថ្ងៃធ្វើចត្តាឡីស័ក សម្រាប់ជនបរទេសដែលបានមកដល់ប្រទេសថៃ ចុះពី ១៤ថ្ងៃ មកនៅត្រឹម ១០ថ្ងៃប៉ុណ្ណោះ ចាប់ពីដើមខែមេសានេះតទៅ៕
 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024