ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

ពលរដ្ឋចាស់ៗ នៅភ្នំពេញ ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការកូវីដ-១៩

២៥ មីនា ២០២១ | ព័ត៌មានជាតិ

នៅថ្ងៃទី២៤ ខែមីនានេះ ជាថ្ងៃទី២ ដែលអាជ្ញារាជធានីភ្នំពេញ ដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ សម្រាប់ពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង រៀបចំនៅមន្ទីរពេទ្យបង្អែកនិងមណ្ឌលសុខភាពចំនួន ២០កន្លែងទូទាំងរាជធានីភ្នំពេញ។

 


ស្របពេលទទួលបានសិទ្ធិអាទិភាពចាក់វ៉ាក់សាំងនេះ ក្រុមប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង បានថ្លែងអំណរគុណ ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ជាពិសេសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានផ្តល់អាទិភាពចាក់វ៉ាក់សាំងបង្ការកូវីដ១៩នេះ ដល់ពួកគាត់៕


រាយការណ៍៖ សន រដ្ឋា រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024