ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រសួងសុខាភិបាល កំណត់ការផាកពិន័យប្រាក់ពី ២សែនរៀល ទៅ ១លានរៀល ក្នុងករណីពលរដ្ឋ មិនពាក់ម៉ាស់នៅទីសាធារណ:

២៤ មីនា ២០២១ | ព័ត៌មានជាតិ

រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី២៣មីនានេះ បានចេញប្រកាសថ្មីមួយកំណត់ យកការពាក់ម៉ាស់ ជាកាតព្វកិច្ចរបស់ប្រជាពលរដ្ឋកម្ពុជាទូទៅ នៅពេលចេញទៅកាន់ទីសាធារណៈ។ បើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល នៅថ្ងៃនះ នៅទីសាធារណៈ ដែលមានមនុស្សច្រើន ឬទីកន្លែង ដែលមានការជួបជុំមនុស្ស ចាប់ពី ២នាក់ឡើយទៅ ប្រជាពលរដ្ឋ ត្រូវពាក់ម៉ាស់ ក្នុងករណីបំពានបំរាម នឹងត្រូវទទួលការព្រមានជាលើកដំបូង សម្រាប់កំហុសលើកទី១ ហើយបើនៅតែបំពាន លើកទី២ នឹងប្រឈមការពិន័យប្រាក់ពី ២សែនរៀល ទៅ ១លានរៀល៕

 


អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖ ឯកសារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024