ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

កម្ពុជា ទទួលរងឥទ្ធិពលអាកាសធាតុ អាចបង្កអោយមានភ្លៀងធ្លាក់ខ្លាំង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

១៧ មីនា ២០២១ | ព័ត៌មានជាតិ

ក្រសួងធនធានទឹក និងឧតុនិយម តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ខ្លួន បានបញ្ជាក់ថា តំបន់មួយចំនួន នៅកម្ពុជា នឹងមានមានភ្លៀងធ្លាក់ខ្លាំង រួមទាំងបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ទៀតផង ក្នុងអំឡុងថ្ងៃទី១៧មីនាស្អែកនេះ ដល់ថ្ងៃទី២៣មីនា ឆ្នាំ២០២១ខាងមុខនេះ។

 


យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៦មីនាឆ្នាំ២០២១ ស្តីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១៧ – ២៣ ខែមីនា ឆ្នាំ២០២១ គឺក្នុងអំឡុងមួយសប្តាហ៍នេះ ព្រះរាជាណាចក្រកម្ពុជា នឹងទទួលឥទ្ធិពល ជាបន្តបន្ទាប់។ ក្នុងនោះបាតុភូតរួមមានថ្ងៃទី១៧-១៩ ខែមីនា ឆ្នាំ២០២១ ទទួលឥទ្ធិពលនៃខ្យល់ស្ងប់វិលវល់ ( DIVERGENCE WIND) និងបណ្តូលសម្ពាធទាបជាច្រើន (LOW PRESSURE CELL) ។ឮ

 


ដោយឡែក នៅថ្ងៃទី២០-២៣ ខែមីនា ឆ្នាំ២០២១ ភាគឦសាន ទទួលឥទ្ធិពលពីទ្រនុងសម្ពាធខ្ពស់ប៉ាស៊ីហ្វិក និងភាគនិរតី ទទួលឥទ្ធិពលពីជ្រលងសម្ពាធទាប ឥណ្ឌូនេស៊ី ។


ក្រសួងបានបន្តថា តាមរយៈស្ថានភាពបែបនេះ នឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមាន សីតុណ្ហភាពអប្បបរមា ពី ២៥-២៨ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ °C នឹងមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនទៀតផង ។

 


ចំណែកបណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានវិញ មានសីតុណ្ហភាពអប្បរមាពី ២៥-២៨ °C និងសីតុណ្ហភាពអតិបរមា មានពី ៣៥-៣៨ °C នឹងមានភ្លៀងផ្គរ រន្ទះ ពីលក្ខណៈផ្សែងក្រូចទៅច្រើន ។

 


យ៉ាងណាក៏ដោយ សម្រាប់តំបន់មាត់សមុទ្រ មានសីតុណ្ហភាពអប្បបរមា មានពី ២៤-២៧ °C និងសីតុណ្ហភាពអតិបរម្យ មានពី ៣២-៣៥ °cមានភ្លៀងផ្គរ រន្ទះ ពីខ្សោយទៅច្រើនដូចគ្នា ។ ជាមួយគ្នានោះដែរ ក្រសួងបានអំពាវនាវ ដល់ប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងយកចិត្តទុកដាក់ប្រុងប្រយ័ត្ន បាតុភូតខ្យល់កន្ត្រាក់ ដែលអាចកើតមាន នៅថ្ងៃទី២១-២៣ ខែមីនា ៕

 

អត្ថបទ៖ សំ ជំនាញ     រូបភាព៖ ឯកសារ និងផេកក្រសួងធនធានទឹក
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024