ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

លោកឧកញ៉ាទៀ វិចិត្រ ឧបត្ថម្ភអាហាររយៈពេល១០ថ្ងៃ ដល់កម្លាំងជួរមុខរបស់រដ្ឋបាលខេត្ត​ព្រះសីហនុ ដែលកំពុង​ប្រតិបត្តិការ​ទប់ស្កាត់ជំងឺកូវីដ១៩

០៨ មីនា ២០២១ | ព័ត៌មានជាតិ

ដើម្បីជួយសម្រាលការលំបាកដល់រដ្ឋបាលខេត្តព្រះសីហនុ ដែលប្រើប្រាស់កម្លាំង សរុបក្នុងមួយថ្ងៃៗជាងមួយពាន់នាក់ ដាក់ការពារ ប្រចាំការតាមកន្លែងធ្វើចត្តាឡីសក័ មន្ទីរពេទ្យ និងកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លោក​ឧកញ៉ាទៀ វិចិត្រ បានចំណាយថវិកាទិញម្ហូបអាហារ ផ្គត់ផ្គង់ជូនកងកម្លាំងមានសមត្ថកិច្ចនិងមន្ត្រីប្រចាំការទាំងអស់នោះ ពេលថ្ងៃត្រង់រយៈពេល១០ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៧ខែមិនា២០២១។

 

 

 

លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ ឲ្យដឹងថា ជារៀងរាល់ថ្ងៃក្រុមការងារលោកឧកញ៉ានិងនាំយកម្ហូបអាហារ ផ្លែឈើ និងទឹកបរិសុទ្ធ  ឧបត្ថម្ភដល់ក្រុមការងារជួរមុខរបស់រដ្ឋបាលខេត្ត ដែលកំពុងប្រចាំការនៅ​តាមមណ្ឌលចត្តាឡីស័ក កន្លែងចាក់វ៉ាក់សាំងបង្ការជំងឺកូវី-១៩ និងកន្លែងព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងក្រុងព្រះសីហនុ សរុបជាងមួយពាន់នាក់។

 

 

 
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានថ្លែងអំណរគុណ​លោកឧកញ៉ា ទៀ វិចិត្រ សម្រាប់ជំនួយនេះ និងបានបញ្ជាក់ថា​សកម្មភាព​នៃការចូលរួមចែករំលែករបស់ លោកឧកញ៉ា ទៀ វិចិត្រ សមាជិកក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា​ខេត្តព្រះសីហនុ បានឆ្លុះបញ្ចាំង ពីសមានចិត្ត សាមគ្គីភាព ការរួមសុខទុក្ខ ក្នុងនាមខ្មែរតែមួយ ព្រមទាំងបានជំរុញទឹកចិត្តដល់ដល់​បងប្អូនក្រុមការងារប្រចាំគោលដៅទាំងអស់ ខិតខំបំពេញការងារ និងភារកិច្ច  ទទួលលទ្ធផលកាន់តែល្អប្រសើរបន្ថែមទៀត​៕

 

អត្ថបទ​៖ ហ៊ុយ ប៊ុនឡេង , រូបភាព៖ រដ្ឋបាលខេត្ត​ព្រះសីហនុ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024