ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

វៀតណាម កំពុងសម្លឹងឃើញសក្តានុពលនាំចេញ សសៃអំបោះ និងសម្លៀកបំពាក់កីឡា

០៨ មីនា ២០២១ | សេដ្ឋកិច្ច

 

 

ឧស្សាហកម្មវាយនភ័ណ្ឌរបស់វៀតណាម ទើបតែរួចផុតពី ទុក្ខលំបាកអំឡុងពេលនៃវិបត្តិមេរោគកូវីដ១៩ ដោយការផលិតផលម៉ាសមុខ និងសម្ភារៈពាក់ការពារមួយចំនួន ហើយឥឡូវនេះ វៀតណាម កំពុងសម្លឹងមើលឃើញពី ការនាំចេញសសៃអំបោះ និងសម្លៀកបំពាក់កីឡា វិញម្តង។ នេះបើយោងតាមការចេញផ្សាយដោយ សារព័ត៌មានក្នុងស្រុកវៀតណាម នៅថ្ងៃនេះ។

 

ក្រុមវាយនភ័ណ្ឌ និងសម្លៀកបំពាក់ជាតិវៀតណាម បានគូសបញ្ជាក់ថា តម្រូវការផលិតផលម៉ាសមុខ និងសម្ភារៈពាក់ការពារមួយចំនួន នឹងបន្តធ្លាក់ចុះជាលំដាប់ ទោះយ៉ាងណាក៏ដោយ វៀតណាម កំពុងតែរៀបចំផែនការចាប់យកទីផ្សារថ្មី នៅពេលដែលស្ថានការណ៍មេរោគកូវីដ១៩ ត្រូវបានគ្រប់គ្រង។

 

សម្លៀកបំពាក់កីឡា ត្រូវបានអ្នកជំនាញអះអាងថា ជាផលិតផលដែលជោគជ័យជាងគេ ដោយសារតែ វិបត្តិមេរោគកូវីដ១៩ បានធ្វើឲ្យប្រជាពលរដ្ឋជាច្រើន ភ្ញាក់រលឹក នឹងធ្វើលំហាត់ប្រាណច្រើនជាងមុន។

 

បើយោងតាមក្រុមស្រាវជ្រាវ Euromonitor International បានបង្ហាញថា ក្នុងឆ្នាំ ២០២០ តម្រូវការសម្លៀកបំពាក់កីឡា ធ្លាក់ចុះប្រមាណ ៨% នៅទូទាំងសកលលោក ខណៈផលិតផលជាច្រើនប្រភេទផ្សេងទៀតនៅក្នុងវិស័យវាយនភ័ណ្ឌ គឺធ្លាក់ចុះដល់ទៅ ១៦%។

 

បើតាមសមាគមវាយនភ័ណ្ឌ និងសម្លៀកបំពាក់វៀតណាមបានគូសបញ្ជាក់ថា អាជីវកម្មជាច្រើន បានបញ្ជាទិញទំនិញជាច្រើន រហូតដល់ដំណាច់ខែមេសា ជាពិសេសគឺ សម្លៀកបំពាក់កីឡា។

 

 

សូមជម្រាបដែរថា ស្របពេលដែលបណ្តាប្រទេសជាច្រើន នាំចេញផលិតផលវាយនភ័ណ្ឌ និងសម្លៀកបំពាក់ទៅកាន់ សហភាពអឺរ៉ុប ដោយមិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មនោះ វៀតណាម គឺទទួលបានអត្ថប្រយោជន៍ជាច្រើនអំពីចំណុចនេះ ដោយវៀតណាម មានកិច្ចព្រមព្រៀងពាណិជ្ជកម្មពិសេសជាមួយនឹង សហភាពអឺរ៉ុប៕

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024