ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កូរ៉េខាងត្បូងរកមិនឃើញការជាប់ទាក់ទងរវាងករណីមនុស្សស្លាប់និងវ៉ាក់ស៊ាំងកូវីដ១៩

 

 

 

 

 

ប្រទេសកូរ៉េខាងត្បូងនៅថ្ងៃច័ន្ទ បានអោយដឹងថា រកមិនឃើញការជាប់ទាក់ទងគ្នារវាងវ៉ាក់ស៊ាំងប្រឆាំងជំងឺកូវីដ១៩ និងករណីមនុស្សស្លាប់ជាច្រើននាក់កាលពីពេលថ្មីៗនេះឡើយ។

 


អាជ្ញាធរសុខាភិបាលនៃប្រទេសកូរ៉េខាងត្បូងដែលបានធ្វើការស៊ើបអង្កេតទៅលើករណីមនុស្ស៨នាក់ស្លាប់ក្រោយពីចាក់វ៉ាក់ស៊ាំងកូវីដ១៩អាស្ត្រា សេនេកា(AstraZeneca)​ នោះ បានលើកឡើងថា ពួកគេ រកមិនឃើញភស្តុតាងដែលបញ្ជាក់វ៉ាក់ស៊ាំងកូវីដ១៩អាស្ត្រា សេនេកា(AstraZeneca)​ ជាមូលហេតុដែលធ្វើអោយអ្នកទាំងនោះស្លាប់។

 

 

ថ្លែងនៅក្នុងសន្និសិទសារព័ត៌មាន ប្រធានទីភ្នាក់ងារបង្ការ និងគ្រប់គ្រងជំងឺឆ្លងប្រទេសកូរ៉េខាងត្បូង (KDCA)  បានលើកឡើងថា រកមិនឃើញការជាប់ទាក់ទងរវាងមូលហេតុនៃការស្លាប់ និងការចាក់វ៉ាកស៊ាំងប្រឆាំងជំងឺកូវីដ១៩ របស់អ្នកស្លាប់ទាំងអស់នោះឡើយ។

 

 

ប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមចាក់វ៉ាក់ស៊ាំងអោយពលរដ្ឋនិងកម្មករនៅផ្ទះថែទាំមនុស្សចាស់និងបុគ្គលស្ថិតនៅក្នុងក្រុមហានិភ័យនៅចុងខែកុម្ភៈ  ដែលគិតមកដល់ត្រឹមថ្ងៃអាទិត្យ មានមនុស្ស៣សែន១ម៉ឺន៦ពាន់៨៦៥នាក់ បានចាក់វ៉ាក់ស៊ាំងលើកទី១រួចរាល់។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024