ថ្ងៃអង្គារ៍ ទី២៣ ខែមេសា ឆ្នាំ២០២៤

សេតវិមានអំពាវនាវ ឲ្យប្រុងប្រយ័ត្នចំពោះប្រព័ន្ធ​អ៊ីមែល បន្ទាប់ពីពួកចោរវាយលុក

សេតវិមានអំពាវនាវឲ្យការពារប្រព័ន្ធប្រតិបត្តិការអ៊ីមែល បន្ទាប់ពីពួកចោរអ៊ីនធឺណិត ឬហេកខឺវាយលុកចូលប្រព័ន្ធប្រតិបត្តិការ​អ៊ីមែលរបស់ក្រុមហ៊ុនម៉ៃក្រូសូហ្វ (Microsoft)​។ សេតវិមានយល់ថាការវាយលុកអាចនឹងបន្តកើតមាននាពេលខាងមុខ។

 

 


មន្ត្រីសេតវិមាននិយាយថានេះជាគ្រោះគំរាមកំហែងដែលនៅតែបន្តកើតមាន​។ កងសន្តិសុខជាតិសហរដ្ឋអាមេរិកកំពុងពិភាក្សាគ្នា ស្របពេលដែលរដ្ឋបាលរបស់លោក បៃដឹន ត្រៀមបង្កើតក្រុមការងារពិសេសមួយដើម្បីចាត់ការរឿងនេះ។ ក្រុមហ៊ុន ម៉ៃក្រូសូហ្វ ( Microsoft)​ធ្វើបច្ចុប្បន្នភាពកម្មវិធី​របស់ខ្លួនយ៉ាងណាក្ដី ក៏នៅតែមានចំណុចខ្វះខាតដែលពួកចោរអាចវាយលុកចូលទៅថ្ងៃក្រោយ​។

 

 

រហូតមកដល់ពេលនេះ ពួកចោរបានវាយឆ្មក់ចូលបណ្ដាញកុំព្យូទ័រនៅក្នុងស្ថាប័នជាង២ម៉ឺនកន្លែងទូទាំងសហរដ្ឋអាមេរិក៕

 

ប្រែ​សម្រួល​៖ អន សំអាង

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024