ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

អ្នកនាំពាក្យរដ្ឋាភិបាលជប៉ុនថាពេលវលាជំនួបរវាងលោកបៃឌិននិងស៊ូហ្គានៅមិនទាន់បានកំណត់

 

 

 

 

 

នៅមិនទាន់បានកំណត់ពីពេលវេលានៅឡើយទេ សម្រាប់ជំនួបរវាងប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន(Joe Biden) និងនាយករដ្ឋមន្ត្រីជប៉ុនលោក ស៊ូហ្គា យ៉ូស៊ីហ៊ីដេ (Suga Yoshihide) ។ នេះបើតាមការអោយដឹងពីអ្នកនាំពាក្យរដ្ឋាភិបាលជប៉ុននៅថ្ងៃច័ន្ទនេះ។

 

 

អ្នកនាំពាក្យជាន់ខ្ពស់រដ្ឋាភិបាលជប៉ុន លោក កាត់ស៊ូណូប៊ុ កាតុ (Katsunobu Kato) បាននិយាយថា ជប៉ុនសង្ឃឹមថាកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរនឹងកើតមានឆាប់ៗតាមដែលអាចធ្វើទៅបាន ដោយអាស្រ័យទៅលើស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ១៩។

 


តាមប្រភពខ្លះបានអោយដឹងថា  លោកបៃឌិន បានគ្រោងនឹងទទួលស្វាគមន៍លោកស៊ូហ្គានៅសេតវិមានឆាប់ៗនេះ នៅខែមេសាខាងមុខជា មេដឹកនាំបរទេសទី១ដែលបំពេញទស្សនៈកិច្ចនៅអាមេរិកក្នុងរដ្ឋបាលលោកបៃឌិន ជាប្រធានាធិបតីអាមេរិក។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024