ថ្ងៃអង្គារ៍ ទី១៦ ខែមេសា ឆ្នាំ២០២៤

អូស្ត្រាលីផ្អាកទំនាក់ទំនងវិស័យការពារជាតិជាមួយមីយ៉ាន់ម៉ា

 

 

 

 

 

 

ប្រទេសអូស្ត្រាលី បានផ្អាកជាបណ្តោះអាសន្ននូវកម្មវិធីសហប្រតិបត្តិការលើវិស័យការពារជាតិរបស់ខ្លួនជាមួយនិងប្រទេសមីយ៉ាន់ម៉ា។ នេះបើតាមការអោយដឹងពីរដ្ឋមន្ត្រីក្រសួងការបរទេសអូស្ត្រាលី លោកស្រី Marise Payne  នៅថ្ងៃច័ន្ទនេះ។ ការប្រកាសផ្អាកជាបណ្តោះអាសន្ននូវនូវកម្មវិធីសហប្រតិបត្តិការលើវិស័យ ការពារជាតិរវាងអូស្ត្រាលី និងមីយ៉ាន់ម៉ាបានធ្វើឡើងនៅចំពេលមានការបង្ក្រាប យ៉ាងតានតឹងពីសំណាក់យោធាមីយ៉ាន់ម៉ា ទៅលើមហាបាតុកម្មប្រឆាំងនឹងរដ្ឋប្រហារកាលពីខែមុន។

 

 


ជាមួយគ្នា អូស្ត្រាលីនឹងផ្ទេរជំនួយមនុស្សធម៌ទៅអោយពលរដ្ឋរ៉ូហ៊ីនយ៉ា និងជនជាតិភាគតិចផ្សេងទៀតវិញ។ លោកស្រី​Payne  បន្ថែម។

 

 


រដ្ឋាភិបាលប្រទេសអូស្ត្រាលី នឹងបន្តទាមទារអោយមានការដោះលែង លោក Sean Turnell ភ្លាមៗផងដែរ។ លោកជាទីប្រឹក្សាសេដ្ឋកិច្ច និងជាទីប្រឹក្សារបស់មេដឹកនាំ បណ្តេញចេញពីតំណែងលោកស្រី Aung San Suu Kyi។ តាមអាជ្ញាធរអោយដឹងថា លោក Sean Turnell ដែលជាទីប្រឹក្សាសេដ្ឋកិច្ច និងជាទីប្រឹក្សាត្រូវបានចាប់ឃុំខ្លួនចាប់តាំងពីថ្ងៃទី១កុម្ភះដែលជាថ្ងៃរដ្ឋប្រហារផ្តួលរំលំរដ្ឋាភិបាលជាប់ឆ្នោតរបស់លោកស្រី Aung San Suu Kyi ។

 

 


មីយ៉ាន់ម៉ាដែលជាប្រទេសមួយស្ថិតនៅក្នុងតំបន់អាស៊ាន បានធ្លាក់ខ្លួនទៅក្នុងស្ថានភាពចលាចល បន្ទាប់ពីយោធាដណ្តើមអំណាចគ្រប់គ្រងប្រទេស ហើយចាប់ឃុំខ្លួនបណ្តាមេដឹកនាំរដ្ឋាភិបាលស៊ីវិលជាច្រើនរូប។ បាតុកម្មប្រចាំថ្ងៃនៅមីយ៉ាន់ម៉ា ក្រោយរដ្ឋប្រហារ ត្រូវបា​នអង្គការសហប្រជាជាតិអោយដឹងថា មានមនុស្សច្រើនជាង៥០នាក់ហើយបានស្លាប់បាត់បង់ជីវិតក្នុងកិច្ចទាមទារប្រជាធិបតេយ្យ។

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024