ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ភាពយន្តល្បីៗ របស់ ស្ដេច កំប្លែង សាក់ឡូ នឹង ត្រូវ យក មក បញ្ចាំង ឡើងវិញ នៅ ៥០ប្រទេស

០៨ មីនា ២០២១ | កម្សាន្ដ

 

រយៈ ពេល ១០០ ឆ្នាំ បន្ទាប់ ពី តារា កំប្លែងអង់គ្លេស Charlie Chaplin (ឆាលី ឆាប្លីន) បាន ដឹកនាំ និង សម្តែង នៅក្នុង ខ្សែភាពយន្តខ្នាត ធំ ដំបូងរបស់លោកមានចំណងជើង "The Kid"  នៅ ពេល នេះ  ភាពយន្ត ល្បីៗ ជា ច្រើន រឿង របស់ លោក នឹង ត្រូវ យក មក បញ្ចាំង សាជា ថ្មី ដោយ មាន ការ កែ សម្រួល គុណភាព វីដេអូ ជា កម្រិត 2k និង 4k។

 


ក្រុមហ៊ុនភាពយន្តបារាំង mk2 និងក្រុមហ៊ុនចែកចាយភាពយន្ត អន្តរជាតិ Piece of Magic បានឲ្យ ដឹង នៅក្នុង សេចក្តីថ្លែងការណ៍ រួម មួយ ថា ពួកគេ បាន ចាប់ដៃ គ្នា បង្កើត គម្រោង នេះ ដើម្បី អបអរ ខួប១០០ឆ្នាំនៃ ការ ចាប់ ផ្ដើម កេរ្តិ៍ឈ្មោះ របស់លោក  Charlie Chaplin  និង បង្ហាញ ពី ភាព ទាន់សម័យ នៃ ស្នាដៃ របស់លោក ដែល នៅ តែ អាច រក្សា ប្រជាប្រិយភាព ដល់ បច្ចុប្បន្ន។

 


ភាពយន្ត  ដែល ត្រូវ បាន កែ សម្រួល និង ត្រៀម បញ្ចាំង ឡើង វិញ នេះ មាន ដូចជា ភាពយន្ត "The Gold Rush", ភាពយន្ត "City Lights", ភាពយន្ត "The Circus" និងភាពយន្ត "Modern Times" ជាដម។

 

 

ក្រុមហ៊ុន mk2 នឹងចេញបញ្ចាំង ភាពយន្ត "The Kid" កម្រិត 4k នៅប្រទេសបារាំង ក្នុង ចន្លោះ ត្រីមាស  ចុង ក្រោយ  ឆ្នាំ នេះ ខណៈ ក្រុមហ៊ុន Piece of Magic នឹងធ្វើការជាមួយបណ្តាញ  របស់ ខ្លួន ដើម្បី ចេញ ផ្សាយភាពយន្ត ផ្សេង ទៀត ក្នុង ប្រទេស ចំនួន ៥០ ទូទាំង ពិភពលោក ៕

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024