ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

Justin និង Selena បញ្ចេញ MV បទចម្រៀងថ្មីក្នុងថ្ងៃតែមួយ

០៨ មីនា ២០២១ | កម្សាន្ដ



កំពូលតារាចម្រៀងប៉ុប កាណាដា Justin Bieber កាលពីចុងសប្ដាហ៍កន្លងទៅនេះបានបញ្ចេញ វីដេអូចម្រៀងថ្មីមួយបទមាន ចំណងជើង ថា “Hold On”។ នេះ គឺជា បទទី៤  ពី អាល់ប៊ុម  “Justice” (ចាស់ស្ទីក) ដែលជាអាល់ប៊ុមទី៦ របស់តារាវ័យ២៧ឆ្នាំ រូបនេះនិងត្រៀមចេញលក់នៅ ថ្ងៃទី១៩  ខែ មីនា ។

 


ទន្ទឹម នឹង នេះដែរ អតីត គូ ស្នេហ៍ របស់ Justin គឺស្រីស្អាត Selena Gomez ក៏ បាន បញ្ចេញ វីដេអូ ចម្រៀង ថ្មី របស់ ខ្លួនមួយ បទ ដូចគ្នា គឺ បទ “Selfish  Love” ដែល សហការ ជាមួយ DJ Snake។

 

 

បទ ចម្រៀង “Selfish  Love” គឺ ជា បទ ចម្រៀង ទី៣  ដក ស្រង់ ពី អាល់ប៊ុម “Revelación” (រ៉េវ៉េឡាស្យ៉ន) របស់ Selena ដែល ត្រៀម ចេញ លក់ នៅ ថ្ងៃទី១២ ខែមីនា។

 


រីឯតារា ចម្រៀង អាមេរិក Bruno Mars (ព្រូណូ ម៉ាស) និងតារារ៉េប Anderson .Paak (អេនឌើសុន ផាក) ក៏បាន សហការ គ្នា ក្រោម ឈ្មោះ ក្រុម ចម្រៀង Silk Sonic (ស៊ីល សូនិក) ចេញ វីដេអូ ចម្រៀង ថ្មី មួយ បទ គឺ បទ “Leave the Door Open”។  បទ នេះ ដក ស្រង់ ពី អាល់ប៊ុមរួម គ្នា ដំបូងរបស់តារាវ័យ ៣៥ឆ្នាំ ទាំង ពីរ  គឺ អាល់ប៊ុម "An Evening With Silk Sonic" ។

 


 
មិនទាន់អស់ទេកាលពីចុងសប្ដាហ៍នេះដែរតារាចម្រៀងរ៉េប Drake ក៏បានចេញវីដេអូចម្រៀងថ្មីមួយបទដែរគឺ បទ “What’s Next?” ដែលដកស្រង់ពីអាល់ប៊ុម “Scary Hours 2”។ ផ្អែក តាម គេហទំព័រ Complex.com បទ ចម្រៀងថ្មី របស់ កំពូល តារា រ៉េប កាណាដារូប នេះកំពុង ទទួល បាន ការ គាំទ្រ ខ្លាំង បំផុត ហើយ  នឹង អាចឡើង លេខ ១ លើ តារាង Billboard Hot 100 នៅសប្ដាហ៍ ក្រោយ ៕

 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024