ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ភាពយន្តគំនូរជីវចល ចិន ពង្រីកប្រជាប្រិយភាពលើឆាកអន្តរជាតិ

០៥ មីនា ២០២១ | កម្សាន្ដ





មិនត្រឹមតែអាចទទួលបានជោគជ័យខ្លាំងនៅក្នុងស្រុកប៉ុណ្ណោះទេ ប៉ុន្តែភាពយន្តគំនូរជីវចលចិនថ្មីៗបានទទួលបានការគាំទ្រកាន់តែច្រើនដែរលើឆាកអន្តរជាតិ ដូចជារឿង “ណាចា” វគ្គ១ និងវគ្គ២ រឿង “អ្នកក្លាហានលូសៀវហី”, រឿង “អ្នកក្លាហាន ជាំង ជឺយ៉ា” និងរឿង “ពស់ស ពស់ខៀវ” ជាដើម។

 


ជាក់ស្ដែងថ្មីៗនេះភាពយន្ត "ណាចា" វគ្គពីរដែលមានចំណងជើងអង់គ្លេសថា "New Gods: Nezha Reborn" (ញូហ្កត ណាចា រីបន) បានបង្កើតកំណត់ត្រាសម្រាប់ភាពយន្តគំនូរជីវចលដោយអាចរកចំណូលបានជិត ៦២ លានដុល្លារអាមេរិក កំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំចិន៧ថ្ងៃកាលពីខែកុម្ភៈ ហើយក្រោយមក ក្រុមហ៊ុន Netflix ក៏បានទិញសិទ្ធិផ្តាច់មុខក្នុងការដាក់បញ្ចាំងភាពយន្តនេះតាមអនឡាញ។

 


ចំណែកភាពយន្ត “អ្នកក្លាហានលូសៀវហី” ដែលនិយាយពីអ្នកក្លាហានស្រីវ័យក្មេង និងឆ្មាវេទមន្តរបស់នាង ក៏ត្រូវបានយកទៅបញ្ចាំងនៅប្រទេសជប៉ុន និងអាចរកចំណូលបាន ៥,៤លានដុល្លារ ជាកំណត់ត្រាថ្មីមួយសម្រាប់ភាពយន្តគំនូរជីវចលចិនដែលយកទៅបញ្ចាំងនៅក្រៅប្រទេស។

 


ទន្ទឹមនឹងការជំរុញឲ្យផលិតករភាពយន្តចិនផ្តោតលើទីផ្សារអន្តរជាតិកាន់តែច្រើន លោក ស៊ុន លីជុន ជាអនុប្រធានបណ្ឌិត្យសភាភាពយន្តនៅទីក្រុងប៉េកាំង ក៏បានសង្កត់ធ្ងន់ថាការរក្សាសាច់រឿងដើមបែបអក្សរសិល្ប៍ចិនគឺនៅតែសំខាន់ក្នុងការរក្សាតម្លៃរឿង ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024