ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

គ្រាន់តែចេញថតរឿងភាគ ភីអិនអិន ភ្លាម  ភីយ៉ា សារភាពមានគូស្នេហ៍តែមិនទាន់រៀបការ !  

០៥ មីនា ២០២១ | កម្សាន្ដ


 

នេះជាលើកដំបូងហើយសម្រាប់តារាសម្តែងកញ្ញា ភីយ៉ា ក្លាហានសារភាពថាខ្លួនមានអ្នកជា ទីស្រឡាញ់ដែលកំពុងមើលចិត្តថ្លើមគ្នា  ។ 

 


ទើបតែលេចមុខក្នុងការថតរឿងភាគខ្នាតធំរបស់ទូរទស្សន៍ ភីអិនអិន មិនបានប៉ុន្មានផង ស្រាប់តែតារាសម្តែង ភីយ៉ា បានសារភាពថា នាងកំពុងមានទំនាក់ទំនងស្នេហាជាមួយបុរសម្នាក់ ដែលត្រៀមនឹងមានដំណឹងល្អនាពេលឆាប់ៗខាងមុខ ។ 

 

 

កាល ៤ ឆ្នាំមុនពេលប្រលូកក្នុងសិល្បៈដំបូង កញ្ញា  ភីយ៉ា ធ្លាប់ជួបរឿងអាស្រូវស្នេហាម្តងមកហើយ ដូច្នេះហើយទើបនាងសម្រេចចិត្តមិនចង់ខ្វាយខ្វល់ពីរឿងស្នេហាទៀត ដោយទុកបេះដូងនៅទំនេរស្អាត ហើយនាងក៏ម្រនឹងនិយាយពីរឿងរ៉ាវឯកជនផ្ទាល់ខ្លួនឱ្យទស្សនិកជនបានដឹងលឺណាស់ ទើបតែថ្មីៗនេះ នាងបែរជាមានសេចក្តីក្លាហនបង្ហាញនូវការពិតមួយដែលបានលាក់ទុកជាយូរមកហើយ ។ 

 


កញ្ញា ភីយ៉ា បានទទួលស្គាល់ថាខ្លួនកំពុងទំនាក់ទំនងស្នេហា ចិត្តនិងចិត្ត ជាមួយបុរសក្នុងស្រុកម្នាក់ ដែលបានស្រឡាញ់គ្នាយូរគួសម រហូតនាងសង្ឃឹមថា ស្នេហានេះអាចនឹងមានផ្លែផ្កាក្នុងពេលឆាប់ៗ ។

 


ស្របពេលកញ្ញា ភីយ៉ា សារភាពស្នេហ៍បែបនេះ បានធ្វើឱ្យនាងមិនទទួលថតភាគយន្តច្រើនដូចរាល់ឆ្នាំនោះទេ ដោយសារនាងមានបំណងចង់ទុកពេលវេលាថែរក្សារូបសម្រស់ ដើម្បីត្រៀមខ្លួនធ្វើជាកូនក្រ មុំ ។  

 


គួរបញ្ជាក់ផងដែរថា កញ្ញា ភីយ៉ា ជាតារាសម្តែងលេចធ្លោមួយរូបដែលបានលេចមុខក្នុងរឿងភាគជាច្រើនរបស់ទូរទស្សន៍ ភីអិនអិន ឆាប់ៗខាងមុខទស្សនិកជន នឹងបានឃើញវត្តមានថ្មីរបស់នាងក្នុងរឿង ភាគខ្នាតធំមួយទៀតដែលមានចំណងជើងថា « មរណមាតា » ។ ទោះបីជានាងមិនស្ថិតនៅក្នុងតំណែងតួឯកវ័យក្មេង តែនាងជាតួឯកម្តាយដែលទទួលបានការចាប់អារម្មណ៍ខ្លាំងបំផុត ពីព្រោះស្នាដៃ សម្តែងរបស់នាងតែងតែទទួលបានគាំទ្រពីសំណាក់ទស្សនិកជន មិនថានាងសម្តែងតួកាច ឬ តួស្លូត ៕  

 

 

 

 

អត្ថបទ ៖ ម៉ា រីសា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024