ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

“Raya & the Last Dragon” នឹងប្លែកពីភាពយន្ត Disney កន្លងមក ខណៈបង្ហាញពីវប្បធម៌អាស៊ីអាគ្នេយ៍

០៤ មីនា ២០២១ | កម្សាន្ដ

 

“Raya & the Last Dragon” ដែលជាភាពយន្តថ្មីពីកំពូលផលិតកម្មហូលីវូដ Disney នឹងមានភាពពិសេសប្លែកពីភាពយន្ត Disney កន្លងមក ខណៈបង្ហាញច្រើនពីវប្បធម៌អាស៊ីអាគ្នេយ៍

 

 


ខ្សែភាពយន្តគំនូរជីវចលថ្មីរបស់ Disney មានចំណងជើងថា 'Raya and the Last Dragon' ឬ “រ៉ាយ៉ា និងនាគរាជចុងក្រោយ" ត្រូវបានក្រុមផលិតករអះអាងថានឹងមានភាពខុសប្លែកពីភាពយន្តរបស់ Disney កន្លងមកទាំងរូបភាពគំនូរជីវចល សាច់រឿង និងសារអប់រំ។

 

 


ខ្សែភាពយន្តដែលនឹងចេញបញ្ចាំងអនឡាញតាមបណ្ដាញ Disney + នៅថ្ងៃទី៥ ខែមីនានេះនឹងរៀបរាប់ពីដំណើរផ្សងព្រេងរបស់ក្មេងស្រីម្នាក់ក្នុងការស្វែងរកនាគរាជចុងក្រោយដែលនៅមានជីវិត ដើម្បីមកសហការកម្ចាត់ពួកបិសាចចេញដែនដី Kumandra (គូម៉ាន់ដ្រា)។

 

 

 

ដែនដី Kumandra នេះគឺជាទឹកដីដែល Disney បានលើកឡើងថាត្រូវបានបំផុសគំនិតដោយវប្បធម៌អាស៊ីអាគ្នេយ៍ រួមមាន ប្រទេសឡាវ ថៃ កម្ពុជា វៀតណាម មីយ៉ាន់ម៉ា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និង ហ្វីលីពីន។

 

 

 

កាលពីឆ្នាំ២០១៩ ក្រុមការងារផលិតកម្ម Walt Disney ក៏បានមកធ្វើការសិក្សាស្វែងយល់ផ្ទាល់ពីវប្បធម៌កម្ពុជាផងដែរ ដើម្បីយកគំរូសិល្បៈមួយចំនួនដូចជាចម្លាក់តាមជញ្ជាំងប្រាសាទខ្មែរ ទៅរំលេចក្នុងភាពយន្តនេះ។

 

 


គួរបញ្ជាក់ថាភាពយន្ត “រ៉ាយ៉ា និងនាគរាជចុងក្រោយ" គឺជាស្នាដៃផលិតរបស់អ្នកស្រី Osnat Shurer (អូស្នាត ស្ហើរើ) ដែលត្រូវបានស្គាល់ច្រើនតាមរយៈស្នាដៃល្បីៗជាច្រើនដូចជារឿង “Frozen” និង “Moana” ជាដើម ខណៈតារាបញ្ចូលសំឡេងតួអង្គសំខាន់ភាគច្រើនគឺជាតារាមានដើមកំណើតអាស៊ី ៕

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

 

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024