ថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០២៤

កម្មវិធីបង្ហាញម៉ូដនឹងត្រូវរៀបចំបែបអនឡាញកាន់តែច្រើន ទោះមាន ឬគ្មានកូវីដ១៩

០៤ មីនា ២០២១ | កម្សាន្ដ


 

ដោយសារតែការរាលដាលកូវីដ១៩ បានបង្ខំឲ្យកម្មវិធីបង្ហាញម៉ូដអន្តរជាតិធំៗជាច្រើនក្នុងឆ្នាំនេះត្រូវរៀបចំបែបអនឡាញ ដោយមិនមានភាពអធិកអធមដូចរាល់ឆ្នាំនោះទេ

 


ដើម្បីទប់ស្កាត់ការរាលដាលកូវីដ១៩ កម្មវិធីបង្ហាញម៉ូដអន្តរជាតិធំៗជាច្រើនក្នុងឆ្នាំនេះដូចជាកម្មវិធីសប្ដាហ៍ម៉ូដក្រុងញូវយ៉ក ទីក្រុងឡុងដ៍ ទីក្រុងមីឡាន និងទីក្រុងប៉ារីស ត្រូវរៀបចំបែបអនឡាញ ដោយមិនមានភាពអធិកអធមដូចរាល់ឆ្នាំនោះទេ។

 


ខណៈពេលដែលអ្នកជំនាញជាច្រើនមានសុទិដ្ឋិនិយមថាការរៀបចំព្រឹត្តិការណ៍បង្ហាញម៉ូដទ្រង់ទ្រាយធំដែលមានការចូលរួមផ្ទាល់ពីអតិថិជនសំខាន់ៗ អ្នកសារព័ត៌មាន និងកំពូលតារាល្បីៗនឹងអាចបន្តប្រារព្ធឡើងវិញនៅឆ្នាំក្រោយៗ ក៏ប៉ុន្តែពួកគេនឹងនៅតែរក្សាការផ្សាយផ្ទាល់តាមអនឡាញដូចឆ្នាំនេះដដែល។

 


បើទោះជាការផ្សាយផ្ទាល់កម្មវិធីតាមអនឡាញមិនមែនជារឿងថ្មី ប៉ុន្តែបន្ទាប់ពីមានការរាលដាលនូវជំងឺកូវីដ១៩ ម៉ាកសម្លៀកបំពាក់ធំៗជាច្រើនក៏បានបង្វែរទិសដៅផ្សព្វផ្សាយមកកាន់បណ្ដាញសង្គមកាន់តែខ្លាំង ដើម្បីទាញយកអតិថិជនក្មេងៗ ហើយគេជឿថាទំនោរនេះនឹងនៅតែបន្តទោះនៅពេលដែលបញ្ហាកូវីដ១៩ត្រូវបញ្ចប់ក៏ដោយ។ ជាក់ស្ដែងម៉ាកសម្លៀកបំពាក់ធំៗដូចជា Gucci (គូឈី) និង Tommy Hilfiger (ថមមី ហេលហ្វីហ្គើ) មិនបានចូលរួមក្នុងកម្មវិធីសប្ដាហ៍ម៉ូដឆ្នាំនេះនោះទេ ខណៈម៉ាក Versace (វើសាចឆេ) ទើបតែបញ្ចេញម៉ូដថ្មីៗរបស់ខ្លួន បន្ទាប់ពីកម្មវិធីសប្ដាហ៍ម៉ូដក្រុងមីឡានបានបញ្ចប់ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024