ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

អ្នកម្ដាយស៊ីវិល័យ គង់ ច័ន្ទស្រីមុំ នៅតែខ្លាំងទោះខានសម្តែងជាង ៥ ឆ្នាំ 

០៣ មីនា ២០២១ | កម្សាន្ដ



អ្នកម្តាយស៊ីវិល័យកូនមួយ គង់ ច័ន្ទស្រីមុំ បានវិលត្រឡប់មកកាន់វិថីសម្តែងវិញហើយ ក្រោយអាក់ខាន ពីវិស័យនេះអស់ពេលជាច្រើនឆ្នាំ ។ បើទោះជាខកខានសម្ដែងជាង ៥ឆ្នាំក្ដីតែតារាស្រីរូបនេះនៅតែលេចធ្លោ។

 


ច្រើនឆ្នាំមកហើយដែលតារាសម្តែង គង់ ច័ន្ទស្រីមុំ ខកខានក្នុងការសម្តែង បន្ទាប់ពីរៀបការ មានកូនចៅ ដោយឡែកថ្មីៗនាងបានវិលត្រឡប់មកសាងស្នាដៃឡើងវិញ ដោយទទួលបានការគាំទ្រ ខ្លាំងជាងពេលមុនទៅទៀត ។ 

 

 

ទោះបីជាអាក់ខានសម្តែងភាពយន្តអស់ជាច្រើនឆ្នាំ តែ គង់ ច័ន្ទស្រីមុំ នៅតែមានហាងឆេងល្អត្រូវបាន អ្នកដឹកនាំរឿងជ្រើសរើសសម្តែងជាតួឯកស្រីដូចពេលមុនដដែល។ ជាក់ស្តែងវត្តមានថ្មីរបស់នាងក្នុងរឿង « រីករាយថ្ងៃកំណើត » ឬ « Happy Birthday » កំពុងធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំង សូម្បី តែរូបនាងផ្ទាល់ក៏ពេញចិត្តខ្លាំងនៅក្នុងស្នាដៃថ្មីនេះផងដែរ ។ 

 



បន្ទាប់ពីមានវត្តមាននៅក្នុងរឿងភាគថ្មីនេះ គង់ ច័ន្ទស្រីមុំ ក៏ត្រៀមនឹងថតរឿងជាបន្តបន្ទាប់ផងដែរ ដើម្បីសាងកេរ្តិ៍ឈ្មោះក្នុងវិស័យសម្តែងឡើងវិញ តែក្នុងមួយឆ្នាំនាងមិនទទួលថតរឿងច្រើនឡើយ ដោយសារនាងមមាញឹកនៅក្នុងការងាររកស៊ីផ្ទាល់ខ្លួនផង និងចំណាយពេលវេលាមើលថែទាំកូនស្រីជាទីស្រឡាញ់ផង ។

 


ឈុតសម្លៀកបំពាក់មួយឈុតនេះ គង់ ច័ន្ទស្រីមុំ នៅតែមានរូបសម្រស់ស្រស់ស្អាត និងនៅក្មេងវ័យ ពិបាកក្នុងរកដៃគូប្រៀបប្រដូចបាន ទោះជានាងមានស្វាមី និង កូនរួចក្តី ពីព្រោះនាងជានារី ស៊ីវិល័យ ចូលចិត្ត ប្រើប្រាស់ សម្ភារៈប្លែកៗ ទំនើបៗ និងរកអ្វីថ្មីៗសម្រាប់ខ្លួន រហូតត្រូវបានទស្សនិកជនជាច្រើនដាក់រហ័សនាមថា អ្នកម្តាយស៊ីវីឡៃ ផងដែរ  ។

 

 

ថ្មីៗនេះ គង់ ច័ន្ទស្រីមុំ  ត្រូវបានទស្សនិកជនមួយចំនួនរិះគន់ចំៗជាមួយនិងការតុបតែងខ្លួន និងការស្លៀកពាក់ ដោយចំលងម៉ូដពីតារាបរទេស ទោះជាយ៉ាងនេះក្តី គង់ ច័ន្ទស្រីមុំ មិនបានអាក់អនស្រពន់ចិត្ត ឬ ខឹងសម្បារអ្វីនោះទេ នាងគ្រាន់តែចង់ឱ្យអ្នកដែលរិះគន់នាងយល់ថា អ្វីដែលជា ហ្វេសសិន ។

 



មកទល់ពេលនេះកូនស្រីអ្នកនាង គង់ ច័ន្ទស្រីមុំ មានវ័យជិត ៣ ឆ្នាំហើយថែមទាំងគួរឱ្យស្រឡាញ់   នាងនិងស្វាមីតែងតែយកកូនស្រីបណ្តូលចិត្តទៅចូលពិធីផ្សេងៗជាមួយគ្នា មិនតែប៉ុណ្ណោះអ្នកទាំងពីរថែមទាំងមានគម្រោងយកកូនក្នុងពេលឆាប់ៗនេះ ដើម្បីបង្កើនសមាជិកក្នុងគ្រួសារ ៕ 
 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024