ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

តួ​វីរនារី Wonder Woman ប្រកាស​ដំណឹង​ដ៏រំភើប​និង​ភ្ញាក់ផ្អើល​សម្រាប់​គ្រួសារ

០៣ មីនា ២០២១ | កម្សាន្ដ

 

តារាសម្ដែងតួ​ Superhero នារី​ដ៏ល្បីល្បាញ​ពី​ភាពយន្ត “Wonder Woman” បានប្រកាស​ដំណឹង​ដ៏រំភើប​ និងរីករាយ​សម្រាប់​គ្រួសារខ្លួន គឺវត្តមាន​កូន​ទី​បី​របស់​នាង​ដែល​នឹង​ចាប់​កំណើត​ក្នុង​ពេល​​ឆាប់ៗ

 

 

 

តារាស្រីហូលីវូដ​​មាន​ដើមកំណើត​អ៊ីស្រាអែល Gal Gadot (ហ្កាល ហ្កាដូត) ថ្មីៗ​នេះ​បាន​ប្រកាស​ដំណឹង​​ដ៏រីករាយថា​ នាងកំពុង​មាន​ផ្ទៃ​ពោះ​កូន​ទី​​បី ជាមួយស្វាមីគឺលោក Jaron Varsano (ចារ៉ុន វ៉ាសាណូ) ។

 

 

 

តាម​រយៈគណនី​បណ្តាញអ៊ិនស្តាក្រាម​របស់​ខ្លួនដែល​មាន​អ្នក​គាំទ្រជាង ៥០លាន​នាក់ តួ​ឯក​ស្រី​វីរនារី “Wonder Woman” បាន​ចែករំលែក​រូបថតគ្រួសារ ដោយ​កូន​និង​ស្វាមី​បាន​ដាក់ដៃលើ​ពោះ​នាង ជាមួយសារ​យ៉ាង​ខ្លី​បង្កប់ន័យ​ថា​ពួក​គេ​ជិត​មាន​សមាជិក​ម្នាក់​ទៀត​ហើយ។ រូប​ភាព​តែមួយ​សន្លឹក​នេះ​បាន​ទទួល​ការ​ចុច​ Like រហូត​ដល់ ៤លាន​ Like។

 

 

 

គួរ​រំឭកថា តារាស្រី​វ័យ ៣៥ ឆ្នាំនិងស្វាមី​ជា​អ្នកអភិវឌ្ឍន៍អចលនទ្រព្យ អ៊ីស្រាអែល បាន​រៀប​អាពាហ៍​ពិពាហ៍​ជាមួយ​គ្នា​កាល​ពី​ឆ្នាំ ២០០៨ និងមានកូនស្រីពីរនាក់ឈ្មោះ អាល់​ម៉ា អាយុ ៩ ឆ្នាំ និងម្នាក់​ទៀត​ឈ្មោះ ម៉ាយ៉ា អាយុ ៣ ឆ្នាំ។

 

 

 

ក្រោយ​ការ​ប្រកាស​ដំណឹង​ដ៏​រីករាយ​នេះ តារាល្បីៗជា​មិត្ត​រួម​អាជីព​ជាច្រើនក៏​បានចូលរួម​ផ្ញើសារ​អបអរ​សាទរ​ ដែល​ក្នុង​នោះ​​តួ​វីរបុរស “Aquaman) លោក Jason Momoa ក៏បាន​ចូល​រួម​អបអរ​ផង​ដែរ ៕

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024