ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

Billie Eilish បញ្ចេញភាពយន្តថ្មី និយាយពីរឿងពិតរបស់ខ្លួន

០៣ មីនា ២០២១ | កម្សាន្ដ


តារាចម្រៀងយុវវ័យដែលកំពុងល្បីខ្លាំងនៅអាមេរិកគឺ Billie Eilish ថ្មីៗនេះទើបតែចេញភាពយន្តមួយដែលនិយាយអំពីខ្សែជីវិត និងដំណើរលើវិថីសិល្បៈរបស់នាងផ្ទាល់តែម្ដង

 

 


ភាពយន្តឯកសារថ្មីមួយបានចងក្រងសាច់រឿងអំពីការកសាងកេរ្តិ៍ឈ្មោះរបស់ តារាចម្រៀង Billie Eilish (ប៊ីលី អេលីស) និងសាច់រឿងជាច្រើនទៀតអំពីតារាចម្រៀងវ័យ ១៩ឆ្នាំរូបនេះតាំងពីការចាប់ផ្ដើមថតចម្រៀងក្នុងផ្ទះ បរាជ័យក្នុងទំនាក់ទំនងស្នេហា និងពេលវេលាដែលនាងបានជួបអាយដលរបស់នាងគឺតារាចម្រៀង Justin Bieber។

 

 


មានចំណងជើងថា "Billie Eilish: The World's a Little Blurry" ភាពយន្តនេះក៏បានបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរបស់តារាចម្រៀង និងអ្នកនិពន្ធចម្រៀងអាមេរិករូបនេះជាមួយគ្រួសារ ការសម្ដែងតាមផ្លូវ និងលើឆាក ជំនួបជាមួយអ្នកគាំទ្រ និងនៅពេលឡើងទទួលពានរង្វាន់ Grammy ចំនួន ៥ ដែលជាកម្មវិធីពានរង្វាន់ដ៏កិត្តិយសបំផុតក្នុងវិស័យចម្រៀង។

 

 


ផលិតករភាពយន្តនេះ គឺលោក R.J. Cutler (អ ជេ ខាត់ធ្លើ) បានជួប Eilish លើកដំបូង នៅពេលដែលនាងមានអាយុ ១៦ ឆ្នាំ និងបានពណ៌នាអំពីតារាចម្រៀងរូបនេះថាជា យុវតីដ៏ពោរពេញដោយសមត្ថភាព រួសរាយ ហើយកំប្លែង និងជាបុគ្គលដែលលោកពេញចិត្តនឹងយកខ្សែជីវិតផលិតជាភាពយន្តខ្លាំងមែនទែន។

 

 


គួរបញ្ជាក់ថា ខ្សែភាពយន្តត្រូវបានចេញផ្សាយនៅលើបណ្ដាញ Apple TV + ដែលជាសេវាទស្សនាភាពយន្តអនឡាញរបស់ក្រុមហ៊ុន Apple កាលពីចុងសប្ដាហ៍កន្លងទៅ ៕
 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024