ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca លក់ភាគហ៊ុន ៧,៧% តម្លៃជាង ១ពាន់លានដុល្លារ

០២ មីនា ២០២១ | សេដ្ឋកិច្ច

 

ក្រុមហ៊ុនផលិតវ៉ាក់សាំង AstraZeneca បានលក់ភាគហ៊ុនរបស់ខ្លួន ៧,៧% នៅក្នុងចំណែកក្រុមហ៊ុន Moderna Inc ដែលមានតម្លៃជាង ១ពាន់លានដុល្លារ បន្ទាប់ពីភាគហ៊ុនរបស់ក្រុមហ៊ុនជីវបច្ចេកវិទ្យាអាមេរិក Moderna កើនឡើងថ្លៃ នៅពេលការប្រើប្រាស់វ៉ាក់សាំងផ្ទុះខ្លាំង។ នេះបើយោងតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃនេះ។

 

 

បើតាមប្រភពព័ត៌មានដដែលបានបញ្ជាក់ថា រឿងនេះ គឺមិនទាន់ដឹងច្បាស់អំពី ពេលវេលាដែលក្រុមហ៊ុនអង់គ្លេស AstraZeneca លក់ចំណែកភាគហ៊ុនរបស់ខ្លួន នៅក្នុងក្រុមហ៊ុន Moderna នោះឡើយ។

 


ដោយឡែក ក្រុមហ៊ុនទាំងពីរខាងលើ ពុំទាន់ឆ្លើយតបទៅនឹង ការស្នើសុំចម្លើយរបស់ក្រុមអ្នកសារព័ត៌មាននោះឡើយ។
ទោះយ៉ាងណាក៏ដោយ ក្រុមហ៊ុន AstraZeneca នៅតែរក្សាភាពជាដៃគូជាមួយនឹង ក្រុមហ៊ុន Moderna លើការព្យាបាលជម្ងឺ និងអាចបន្តលក់វ៉ាក់សាំងនានាឲ្យគ្នាទៅវិញទៅមក។


ក្រោយពេល វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន Moderna ត្រូវបានសម្រេចបានដាក់ឲ្យប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក ក្រុមហ៊ុននេះរំពឹងថា នឹងអាចបង្កើតប្រាក់ចំណូលបាន ១៨ពាន់លានដុល្លារអាមេរិកពីការលក់វ៉ាក់សាំងកូវីដ១៩ ក្នុងឆ្នាំ ២០២១នេះ៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024