ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

ចំណូលភាពយន្តចិនឡើងខ្ពស់បំបែកកំណត់ត្រាក្នុងខែកុម្ភៈ ឆ្នាំ២០២១ 

០២ មីនា ២០២១ | កម្សាន្ដ


ខែកុម្ភៈឆ្នាំ២០២១នេះ បានបំបែកកំណត់ត្រាជាខែដែលអាចរកចំណូលភាពយន្តបានច្រើនបំផុតក្នុងប្រវត្តិសាស្ត្រចិន ជាមួយចំណូលជាង ១២ ពាន់លានយ័ន ស្មើនឹងជាង ១,៩ ពាន់លានដុល្លារអាមេរិក ខណៈសំបុត្រកុនលក់ដាច់អស់ជាង ២៦៥ លានសន្លឹក។

 

 

 


ភាពយន្តបែបកំប្លែងស្ដែងពីមនោសញ្ចេតនាគ្រួសារ " Hi, Mom” បានក្លាយជារឿងដែលរកចំណូលបានច្រើនជាងគេ គឺរហូតដល់ ៧៤៦ លានដុល្លារអាមេរិក បន្ទាប់មកគឺខ្សែភាពយន្តបែបកំប្លែង និងស៊ើបអង្កេត រឿង “Detective Chinatown” វគ្គ៣ ដែលអាចរកចំណូលបានប្រហែល ៦៦៨ លានដុល្លារអាមេរិក។

 

 

 

គិតតែចំណូលភាពយន្តក្នុងសប្ដាហ៍បុណ្យចូលឆ្នាំចិនចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៧ ខែកុម្ភៈ គឺមានប្រមាណ ១,២១ ពាន់លានដុល្លារអាមេរិក ដែលមានការកើនឡើង ៣២ ភាគរយបើប្រៀបធៀបនឹងសប្ដាហ៍ចូលឆ្នាំចិនឆ្នាំ ២០១៩ ។

 

 


លោក Wang Nannan (វ៉ាង ណានណាន) ជាអ្នកគ្រប់គ្រងនៅរោងភាពយន្តមួយនៅទីក្រុងប៉េកាំងបានឲ្យដឹងថា មូលហេតុដែលទីផ្សារភាពយន្តមានសន្ទុះខ្លាំងនៅឆ្នាំនេះគឺដោយសារតែបញ្ហាកូវីដ១៩ ធ្វើឲ្យពលរដ្ឋមិនអាចធ្វើដំណើរកម្សាន្តទៅទីឆ្ងាយៗបាន ហេតុដូច្នេះការកម្សាន្តនៅទីក្រុង ជាពិសេសរោងភាពយន្តបានក្លាយជាជម្រើសអាទិភាព។

 

 

 

មូលហេតុមួយទៀតគឺដោយសារភាពយន្តធំៗដែលត្រូវបានផ្អាកបញ្ចាំងកាលពីឆ្នាំមុនត្រូវបានលើកមកបញ្ចាំងក្នុងឆ្នាំនេះដែរ ៕

 

 

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024