ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

កម្ពុជា ពង្រីកបន្ថែមគោលដៅ និងក្រុមមនុស្សអាទិភាព ដែលត្រូវចាក់វ៉ាក់សាំងកូវីដ-១៩ ស៊ីណូហ្វាម គ្រាដែលវ៉ាក់សាំងរបស់អង់គ្លេស នឹងមកដល់កម្ពុជាថ្ងៃនេះ

០២ មីនា ២០២១ | ព័ត៌មានជាតិ

ប្រទេសកម្ពុជា នៅថ្ងៃទី0១ ខែមីនានេះ បានពង្រីកបន្ថែមគោលដៅចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម ដែលជាជំនួយរបស់ចិន រហូតដល់ ២៥ខេត្តរាជធានីទូទាំងប្រទេសហើយ។ ក្រុមជនអាទិភាព ដែលត្រូវទទួលបានវ៉ាក់សាំងនេះ ក៏ត្រូវបានបន្ថែម មានដូចជា កម្មករប្រមូលសំរាម និង បុគ្គលិកកម្មករនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានដូចជា អ្នករត់ឡានតាក់ស៊ី ម៉ូតូឌុប និងរ៉ឺម៉កកង់បី ជាដើម។

 


ការពង្រីកបន្ថែមនូវគោលដៅ និងក្រុមមនុស្សអាទិភាព ដែលត្រូវចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាម នៅពេលនេះ បានកើតឡើងដំណាលគ្នា ជាមួយនឹងដំណឹងល្អមួយទៀត គឺវ៉ាក់សាំង ជាជំនួយរបស់អង្គការសុខភាពពិភពលោក AstraZeneca ជាង ៣២ ម៉ឺនដូស នឹងមកដល់កម្ពុជា នៅថ្ងៃទី២ ខែមីនានេះ ហើយវ៉ាក់សាំងស៊ីណូហ្វាមរបស់ចិន ៤០ម៉ឺនដូសទៀតក៏នឹងប្រគល់ជូនកម្ពុជា ក្នុងជំហានទី២ នៅមុនពិធីបុណ្យចូលឆ្នាំខ្មែរខាងមុខ៕

 

 


អត្ថបទ៖ ហ៊ុន ឌីណូ     រូបភាព៖  ឈាវ ថុកវីរៈ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024