ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ស្ងាត់៥ឆ្នាំ Bruno Mars ប្រកាសចេញអាល់ប៊ុមថ្មី សហការជាមួយតារារ៉េបល្បីម្នាក់

០១ មីនា ២០២១ | កម្សាន្ដ



ក្រោយស្ងប់ស្ងាត់មិនបានចេញអាល់ប៊ុមថ្មីជាច្រើនឆ្នាំ តារាចម្រៀងម្ចាស់បទ “Lazy Song” Bruno Mars បានប្រកាសចេញអាល់ប៊ុមថ្មីមួយនៅដើមខែមីនានេះ ដោយសហការជាមួយតារាចម្រៀងរ៉េបល្បីម្នាក់

 


តារាចម្រៀងអាមេរិក Bruno Mars (ព្រូណូ ម៉ាស) និងតារារ៉េប Anderson .Paak (អេនឌើសុន ផាក) បានសហការគ្នាបង្កើតក្រុមចម្រៀងថ្មីមួយឈ្មោះថា Silk Sonic (ស៊ីល សូនិក) ដោយក្រុមចម្រៀងពួកគេដែលមានសមាជិកពីរនាក់នេះនឹងចេញអាល់ប៊ុមដំបូងនៅថ្ងៃទី៥ ខែមីនានេះតែម្ដង។

 


ផ្អែកតាមការប្រកាសតាមបណ្ដាញ Twitter របស់តារាវ័យ ៣៥ឆ្នាំទាំងពីរ អាល់ប៊ុមដំបូងរបស់ ពួកគេគឺមានចំណងជើងថា "An Evening With Silk Sonic" ហើយនឹងមានការចូលរួមជាពិសេសរបស់តារាចម្រៀងជើងចាស់ Bootsy Collins (ប៊ូសធី ខូលីន) ផងដែរ។

 


តារាចម្រៀងទាំងពីរដែលបានឈ្នះពានរង្វាន់ Grammy សរុបចូលគ្នាដល់ ១៣ពាន បានប្រកាសអំពីដំណឹងរីករាយនេះដល់អ្នកគាំទ្ររបស់ខ្លួនលើបណ្ដាញសង្គម កាលពីចុងសប្ដាហ៍កន្លងទៅ។

 


គួរបញ្ជាក់ថា តាំងពីឆ្នាំ២០១៦មក តារាចម្រៀង Bruno Mars មិនបានថតអាល់ប៊ុមថ្មីនោះទេ ហើយបទចម្រៀងថ្មីបំផុតរបស់គេ គឺមានតែបទ “Treasure” ដែលរូបគេបានសហការជាមួយ Cardi B និង Ed Sheeran ក្នុងឆ្នាំ ២០១៩។

 


ចំណែក តារារ៉េប Anderson .Paak (អេនឌើសុន ផាក) បានចេញអាល់ប៊ុមចុងក្រោយរបស់ខ្លួនកាលពីឆ្នាំ២០១៩ ដែលជាអាល់ប៊ុមទី៤មានចំណងជើងថា “ Ventura” (វេនធ្យូរ៉ា) ៕

 

 

 

 

 


ប្រែសម្រួល៖ វ៉ាន់ថន

 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024