ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១

គណៈកម្មការ​សិទ្ធិ​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​រិះគន់​​ប្រទេស​ចិន ​ចំពោះ​ការ​​រំលោភ​បំពាន​សិទ្ធិ​របស់​​ប្រជា​​ពលរដ្ឋ​ខ្លួន​ឯង​​​​​

២៧ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

​ប្រធាន​​គណៈ​​កម្មការ​សិទ្ធិ​​មនុស្ស​របស់​អង្គការ​សហប្រជាជាតិ​​លោក​ស្រី​មីឆែល.​​​បាឆេឡេ​(MichelleBachelet)​ថ្លែង​ថា​​អាជ្ញាធរ​ចិន​​បន្ត​រឹត​ត្បិត​សិទ្ធិ​​សេរីភាព​របស់​ប្រជាពល​រដ្ឋ​ខ្លួន​ឯង ​ដោយ​យក​លេស​ថា​ដើម្បី​ទប់​ស្កាត់​ជំងឺ​ខូវីដ១៩​។​

 

 

 

 

 

 

លោក​ស្រី​​​​ថា​ «ពួក​សកម្មជន​,​ ​ក្រុម​អ្នក​ច្បាប់​,​ ​អ្នក​ការ​ពារ​សិទ្ធិ​មនុស្ស​ និង​​សាសន៍​​បរទេស​​ ត្រូវ​​បាន​ចោទ​ប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ, ត្រូវចាប់​ឃុំ​ខ្លួន ឬ​ត្រូវ​កាត់​ទោស​ទាំង​អយុត្តិធម៌​​ »។ ​ពលរដ្ឋ​ហុងកុង​​ជាង​៦​រយ​នាក់​ត្រូវ​ស្ថិត​ក្រោម​ការ​​​ឃ្លាំ​មើល​របស់​អាជ្ញាធរ​​ ដោយសារ​​ពួក​គេ​​​ចូល​រួម​ហែ​បាតុកម្ម​។​​ ​​នៅ​​​ខេត្ត​ស៊ីនជាំង,​​ លោក​ស្រី​​ទទួល​ដំណឹង​ថា​​មាន​​ការ​រំលោភ​សិទ្ធិ​មនុស្ស,​ ការ​​ឃុំឃាំង,​​ការ​ប្រើ​​អំពើ​ហិង្សា​ផ្លូវភេទ និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​លើស​កម្លាំង​។ ​​

 

 

សកម្មជន​សិទ្ធិ​មនុស្ស និង​អ្នក​ជំនាញ​​របស់​អង្គការ​សហប្រជាជាតិ​​សុទ្ធ​តែ​និយាយ​​ដូច​​គ្នា​​​ថា​​ជន​អម្បូរ​មូស្លីម​យ៉ាង​តិច​១​លាន​នាក់​​ត្រូវ​អាជ្ញាធរ​ចិន​ចាប់​យក​ទៅ​បង្ខាំង​ទុក​នៅតំបន់​ដាច់​ស្រយ៉ាល​​ដើម្បីលត់ដំ​ខ្លួន​​​។ ​រដ្ឋាភិបាល​ចិន​គូស​បញ្ជាក់​​ថា​នេះ​​ជា​ការ​​បំពាក់​បំប៉ន​ជំនាញ​វិជ្ជាជីវៈតែ​ប៉ុណ្ណោះ​​។​​​ ​

 

 

ឯក​អគ្គរដ្ឋ​ទូត​ចិន ​លោក​ជេនស៊ូ(Chen Xu)​​រិះគន់​​របាយការណ៍​​​​នោះ​​​។ លោក​ថា​ពួក​​បស្ចិម​ប្រទេស​​​ចោទ​ប្រកាន់ផ្ដេស​ផ្ដាស​​ និង​ចង់​​ជ្រៀត​ជ្រែក​​កិច្ច​ការ​ផ្ទៃ​ក្នុង​​របស់​​ចិន ឧទាហរណ៍​​​បញ្ហា​​ហុងកុង, ​តៃវ៉ាន់, តំបន់​ទីបេ និង​ខេត្ត​ស៊ីនជាំង​។ នេះ​ជា​អ្វី​ដែល​ចិន​សូម​ប្រឆាំង​ដាច់​ខាត​៕

 

 

 

 

ប្រែសម្រួល៖អនសំអាង

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.