ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ទីតាំងចំនួន៤ នៅខណ្ឌឫស្សីកែវ ត្រូវបានបិទជាបណ្តោះ​អាសន្ន

២៦ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ បានប្រកាសថារដ្ឋបាលខណ្ឌប្ញស្សីកែវ ពុំបានបិទទាំងស្រុងនូវ​សង្កាត់ទួលសង្កែ​ទី២ សង្កាត់ប្ញស្សីកែវ និងសង្កាត់គីឡូម៉ែតលេខ៦នោះទេ​។ អាជ្ញាធរបានបិទទីតាំងចំនួន៤ ដែលជាកន្លែងជាប់ពាក់ព័ន្ធនឹងការឆ្លងមេរោគ កូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ តែប៉ុណ្ណោះ។  

ទីតាំងទាំង​៤ ដែលបានបិទរួមមាន:

សង្កាត់ទួលសង្កែ២ មានចំនួន០២ទីតាំង:
១. ផ្ទះ សួស តូនី ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២​។
២. Ho Ming Jie ផ្ទះលេខ103 ភូមិពោងពាយ សង្កាត់ទួលសង្កែទី២។​

 

 

 

សង្កាត់ឫស្សីកែវ មានចំនួន០១ទីតាំង​:
១. ផ្ទះ គិន កូលាប ផ្ទះលេខ១១៣២ ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ

 

 

សង្កាត់គីឡូម៉ែត្រលេខ៦ មានចំនួន០១ទីតាំង:
១. ផ្ទះ ឡាយ គា ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែតលេខ៦។

 

 

អត្ថបទ៖ រតនា, រូបភាព៖ អភិបាលខណ្ឌ​ឫស្សី កែវ

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024