ថ្ងៃព្រហស្បតិ៍ ទី២៨ ខែមីនា ឆ្នាំ២០២៤

ភីយ៉ា សម្រេចចិត្តទទួលថតរឿងត្រឹមតែ ២ រឿងក្នុងមួយឆ្នាំដើម្បីទុកពេលធ្វើរឿងមួយ !   

២៦ កុម្ភៈ ២០២១ | កម្សាន្ដ

 

តារាសម្តែង ភីយ៉ា បានសម្រេចចិត្តទទួលថតតែ ២ រឿងប៉ុណ្ណោះក្នុងមួយឆ្នាំ ដើម្បីទុកពេលវេលាថែទាំសម្រស់ និង ស្បែក ក្រោយពីខំប្រឹងអស់ពេលជាង ៤ ឆ្នាំក្នុងសិល្បៈ ។

 

 

ជាច្រើនឆ្នាំក្នុងសិល្បៈ តារាសម្តែង ភីយ៉ា ធ្លាប់បានឆ្លងកាត់ការសម្តែងរាប់មិនអស់ទាំងតួកាច និង តួស្លូត ដោយឡែកថ្មីៗនេះនាងបានលេចមុខក្នុងរឿងភាគថ្មីមួយរបស់ទូរទស្សន៍ ភីអិនអិន ក្រោមចំណងជើងថា « មរណមាតា » ជាភាពយន្តខ្នាតធំប្រចាំឆ្នាំ ប៉ុន្តែអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះ ភីយ៉ា ទើបតែមានឱកាសបានស្គាល់រសជាតិការសម្តែងថ្មីមួយ បន្ទាប់ពីប្រលូកក្នុងសិល្បៈអស់ពេល ៤ ឆ្នាំ  ជាក់ស្តែង នៅក្នុងថ្ងៃក្រុងពាលីថតរឿង « មរណមាតា » កាលពីពេលថ្មីៗនេះ ភីយ៉ា បានឱ្យដឹងថា រឿង « មរណមាតា » គឺជាស្នាដៃដែលនាងមិនធ្លាប់បានសម្តែងពីមុនមកឡើយ។

 

 

ដោយសារតែរឿងនេះអ្នកដឹកនាំរឿងបានជ្រើសរើសនាងសម្តែងជាតួអង្គដែលមានចរិតស្លូតបូត មិនហ៊ានតបត សុខចិត្តធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីស្វាមី ទោះបីត្រូវស្វាមីវាយធ្វើបាប និងមានប្រព​ន្ធចុងក្តី នាងមិនហ៊ាននិយាយអ្វីទាំងអស់   ថតរឿងនេះពិតជាជួបនូវការលំបាករាប់មិនអស់ ។

 

 

តារាសម្តែង ភីយ៉ា ធ្លាប់លេចមុខក្នុងរឿងភាគជាច្រើនរបស់ទូរទស្សន៍ ភីអិនអិន ទាំងរឿងបុរាណ និង រឿងសម័យ ជាក់ស្តែងក្នុងមួយឆ្នាំៗនាងទទួលថតរឿងមិនតិចជាង ១០ រឿងឡើយ ។

 

 

សម្រាប់ឆ្នាំ ២០២១ នេះ ភីយ៉ា បែរមិនទទួលថតរឿងច្រើនដូចជារាល់ឆ្នាំទៅវិញ មិនដឹងថា នាងមានបញ្ហាអ្វីនោះទេ ។ ភីយ៉ា បានបង្ហើបប្រាប់ថា ក្នុងមួយឆ្នាំនាងទទួលថតត្រឹមតែ ២ រឿងប៉ុណ្ណោះ  ។

 

 

ជាមួយនិងការតាំងចិត្តបែបនេះ ភីយ៉ា ត្រូវបានគេចាប់អារម្មណ៍ឃើញថា នាងកំពុងមានទំនាក់ទំនងយ៉ាងពិសេសជាមួយបុរសប្លែកមុខមាត់ រហូតមានព័ត៌មានថា អ្នកទាំងពីរនឹងដឹកដៃគ្នាចូលរោងការ ក្នុងពេលឆាប់ៗខាងមុខ ។

 

 

ចំពោះរឿងនេះផងដែរ ភីយ៉ា បានបញ្ជាក់ថា នាងមិនទាន់មានគម្រោងដើម្បីរៀបការនៅឡើយទេ ប៉ុន្តែនាងទទួលស្គាល់ថា កំពុងមើលចិត្តជាមួយបុរសម្នាក់ ពេលវេលាមកដល់នាងនឹងប្រកាសជាសាធារណៈតែម្តង ៕

 

 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024