ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

សម្ដេចតេជោ ហ៊ុន សែន បន្តអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

២៦ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ក្នុងឱកាសដែលប្រទេសកម្ពុជា ប្រារព្ធទិវាទីក្រុងស្អាត លើកទី៩ នៅថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ នេះ  សម្ដេចតេជោ ហ៊ុន សែន នៅតែបន្តអំពាវនាវឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូប រួមទាំងវិស័យឯកជនផងដែរ ចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។

 


ជំងឺកូវីដ១៩ ត្រូវបានអ្នកជំនាញផ្នែកសុខាភិបាល វាយតម្លៃថា បានវិវត្តមកដល់របត់ថ្មីមួយដែលមិនអាចមើលស្រាលបាន ក្រោយរកឃើញអ្នកឆ្លងថ្មីចេញពីព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ បន្តកើនឡើងជារៀងរាល់ថ្ងៃ។

 


ដើម្បីអាចឈានទៅគ្រប់គ្រងបាន ឬបិទបញ្ចប់ព្រឹត្តិការណ៍រីករាលដាលនៃជំងឺកូវីដ១៩ ឆ្លងចូលសហគមន៍ លុះត្រាតែមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធជាពិសេសគឺប្រជាពលរដ្ឋ ត្រូវចួលរួមជាមួយអាជ្ញាធរ ដោយអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាល ដែលបានដាក់ចេញនាពេលគន្លងមក ឲ្យបានត្រឹមត្រូវ និងហ្មត់ចត់បំផុត៕


អត្ថបទ៖ ហ៊ុន ឌីណូ រូបភាព៖ ក្រុមការងារ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024