ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

កម្ពុជា ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ ដល់អ្នកធ្លាប់ចាក់ លើកទី១ នៅថ្ងៃពុធនេះ ខណៈមនុស្សជាង ៤ ម៉ឺននាក់ហើយ បានចាក់វ៉ាក់សាំង

២៥ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ប្រទេសកម្ពុជា បានចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ លើកទី២ ដល់អ្នកធ្លាប់ចាក់លើកទី១នៅនៅថ្ងៃទី ២៤ ខែកុម្ភះនេះខណៈមនុស្សជាង ៤ ម៉ឺននាក់ហើយបានចាក់វ៉ាក់សាំងនេះ។       ក្នុងនោះមន្ទីពេទ្យកាល់ម៉ែត បានផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី២ ដល់អ្នកធ្លាប់ចាក់លើកទី១ គិតត្រឹមព្រឹកថ្ងៃដដែលនេះបានចំនួន ជាង ៣០នាក់ហើយ។

 


ដោយឡែកមន្ទីរពេទ្យផ្សេងៗទៀតដូចជាមន្ទីរពេទ្យកុមារជាតិជាដើម មិនទាន់បានចាប់ផ្តើមចាក់វ៉ាក់សំាងកូវីដ-១៩លើកទី២ នៅឡើយទេ ដោយសំអាងលើបញ្ហាបច្ចេកទេសផ្ទាល់ខ្លួន៕

 

 


អត្ថបទ៖ ហ៊ុន ឌីណូ រូបភាព៖ ឈាវ ថុកវីរៈ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024