ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ង៉ែត លីតា សម្រេចចិត្តបោះបង់អាជីពចម្រៀងចោលក្រោយរៀបការរួច !

២៤ កុម្ភៈ ២០២១ | កម្សាន្ដ

តារាចម្រៀង ង៉ែត លីតា សម្រេចចិត្តបោះបង់អាជីពចម្រៀងចោល បន្ទាប់ពីរៀបការមានស្វាមី ដើម្បីត្រៀមខ្លួនយកកូន និងមើលអាជីវកម្មផ្ទាល់ខ្លួននៅខេត្ត ព្រះសីហនុ ។ 

 

រៀបការបានជិតមួយខែ តារាចម្រៀង ង៉ែត លីតា បានដឹកដៃស្វាមីខ្លួនមករៀបចំពិធីកាត់ចំណងដៃនៅទីក្រុង ភ្នំពេញ ដើម្បីជួបជុំញាតិមិត្តដែលខកខានមិនបានចូលរួមពិធីមង្គលការខ្លួននៅខេត្ត ព្រះសីហនុ កាលពីពេលកន្លងមកនេះ ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺតារាស្រីរូបនេះនឹងបញ្ចប់អាជីព ចម្រៀងចាប់ពីពេលនេះតទៅ ។ 
 

 

ង៉ែត លីតា បានរៀបចំពិធីមង្គលការខ្លួនយ៉ាងធំដំកាលពីថ្ងៃទី ២២ ខែ មករា កន្លងទៅនៅខេត្ត ព្រះសីហនុ ដោយពុំមានវត្តមានសិល្បករចូលរួមឡើយ ដោយឡែកកាលពីពេលថ្មីៗ នាងបានដឹកដៃស្វាមីរបស់ខ្លួនមករៀបចំពិធីកាត់ចំណងដៃ នៅទីក្រុង ភ្នំពេញ និងបានអញ្ជើញមិត្តភក្តិសិល្បៈជា ច្រើនចូលរួមអបអរសាទរ  នាថ្ងៃនោះ ង៉ែត លីតា ញញឹមបិទមាត់មិនជិតឡើយ ។

 


ង៉ែត លីតា បានឱ្យដឹងក្នុងថ្ងៃពិសេសរបស់ខ្លួនថា ក្រោយពេលរៀបការរួច នាងសម្រេចចិត្តបញ្ចប់ជីវិត សិល្បៈរបស់ខ្លួនទាំងស្រុង ដើម្បីមានពេលវេលាមើលការងាររកស៊ីនៅខេត្ត ព្រះសីហនុ រួមជាមួយ ស្វាមី ។

 


បន្ទាប់ពីរៀបការរួច ង៉ែត លីតា មានគម្រោងនឹងយកកូនភ្លាមៗ ពីព្រោះពេលនេះនាងមានវ័យ ៣១ ឆ្នាំហើយ មិនអាចបណ្តែតបណ្តោយឱ្យតទៅមុខទៀតបានឡើយ ណាមួយស្វាមីនាងក៏ចង់បានកូនភ្លាមៗជាបន្តបន្ទាប់ផងដែរ ។ 

 


គួរបញ្ជាក់ផងដែរថា ង៉ែត លីតា បានប្រលូកក្នុងសិល្បៈជាង ១០ មកហើយ នាងធ្លាប់ជាតារាចម្រៀងលេចធ្លោម្នាក់ធ្លាប់នៅក្នុងក្រុមចម្រៀង Girl Band  ក្រោយមកនាងបានចូលច្រៀងក្នុងផលិតកម្ម M  និងមានក្រុមរាំផ្ទាល់ខ្លួនផងដែរ ហើយបទចម្រៀងចុងក្រោយដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍នាង ខ្លាំងបំផុតមានចំណងជើងថា « កាន់តែយំកាន់តែនឹកបង » ៕ 

 

 

 

 

អត្ថបទ ៖ ម៉ា រីសា រូបភាព ៖ ហ៊ុន សុជាតា 

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024