ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

សង្គ្រាមឆ្មា និងកណ្ដុរចាប់ផ្ដើមជាថ្មីក្នុងភាពយន្ត “Tom & Jerry” 2021

២៤ កុម្ភៈ ២០២១ | កម្សាន្ដ

ភាពយន្ត “Tom និង Jerry” ឆ្នាំ២០២១ នឹងចាប់ផ្ដើមបញ្ចាំងនៅចុងសប្ដាហ៍នេះហើយ ដោយភាពយន្តថ្មីនេះនឹងប្លែកពី Tom & Jerry ស៊េរីផ្សេងៗកន្លងមកដោយសារមានសម្ដែងជាមួយមនុស្សពិត

 


តួអង្គគំនូរជីវចលដ៏ល្បីល្បាញគឺ Tom និង Jerry បានវិលត្រឡប់មកបន្តសង្គ្រាមតស៊ូពោរពេញដោយភាពកំប្លុកកំប្លែងសាជាថ្មី ប៉ុន្តែលើកនេះពួកគេនឹងជួបគ្នាក្នុងពិភពមនុស្សពិតវិញម្ដង។

 


ក្នុងភាពយន្តថ្មីមានចំណងជើងថា “Tom and Jerry” តួអង្គទាំងពីរនឹងត្រូវជួបគ្នាដោយចៃដន្យនៅក្នុងសណ្ឋាគារដ៏ល្បីមួយនៅទីក្រុងញូវយ៉ក ដែលកំពុងត្រៀមរៀបចំពិធីមង្គលការដ៏ធំប្រចាំទសវត្សរ៍។ តារាសម្ដែងស្រី Chloe Grace Moretz (ខ្លូអ៊ី ហ្គ្រេស ម៉ូរេតស៍) ដែលដើរតួជាបុគ្គលិកថ្មីរបស់សណ្ឋាគារ នឹងជាតួអង្គសំខាន់ដែលត្រូវទប់ស្កាត់បញ្ហាបង្កដោយតួអង្គកំពូលកូរទាំងពីរ។

 

 


គួររំឭកថា តួអង្គ Tom និង Jerry ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៤០ ហើយក៏បន្តទទួលបានជោគជ័យរហូតក្នុងរយៈពេល ៨ ទសវត្សរ៍មកនេះ បើទោះជាត្រូវយកមកផលិតឡើងវិញច្រើនលើកច្រើនសាយ៉ាងណាក្ដី។

 

 


សម្រាប់ភាពយន្ត 'Tom and Jerry' ថ្មីដែលត្រូវបានដឹកនាំកាផលិតដោយលោក Tim Story (ធីមស្តូរ៊ី) នឹងមានចាក់បញ្ចាំងតាមរោងកុនអាមេរិកមួយចំនួន និងនៅលើបណ្ដាញ HBO Max ចាប់ពីថ្ងៃទី ២៦ ខែកុម្ភៈ ខាងមុខនេះ ៕

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024