ថ្ងៃសុក្រ ទី២៦ ខែមេសា ឆ្នាំ២០២៤

ទីតាំងជាង ២ម៉ឺនកន្លែង បានចុះឈ្មោះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា QR Code “ទប់ស្កាត់កូវីដ-១៩ Stop Covid” 

២៤ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

បន្ទាប់ពីកម្ពុជាបានដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ QR Code «ទប់ស្កាត់កូវីដ Stop Covid»  កាលពីថ្ងៃទី២០ កុម្ភៈ គិតមកត្រឹមវេលាម៉ោង ១១:៣០នាទី ថ្ងៃទី២៣ខែកុម្ភៈនេះ គឺមានគ្រឹះស្ថានសាធារណៈ និងឯកជន ភោជនីយដ្ឋាន សណ្ឋាគារ និងរោងចក្រ ចំនួនជាង ២ម៉ឺន ៨ពាន់កន្លែង បានចុះឈ្មោះបង្កើត QR Code សម្រាប់ប្រើប្រាស់។

 


ទីតាំងចំនួនជាង ២ម៉ឺន ៨ពាន់កន្លែង ដែលបានដាក់ប្រើប្រាស់ប្រព័ន្ធ QR Code « ទប់ស្កាត់កូវីដ Stop Covid»  គឺមានមនុស្សស្កេន QR Code នេះ ចំនួនជាង ៤៣ម៉ឺនដង។ 


ជាមួយគ្នានោះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ នៅតែអំពាវនាវដល់ម្ចាស់អាជីវកម្មគ្រឹះស្ថាននានា និងសាធារណជន សូមចូលរួមប្រើប្រាស់ប្រព័ន្ធ QR Code នេះ ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩។

 


ការស្កេនប្រព័ន្ធ QR Code ថ្មីនេះ ប្រើប្រាស់តាមរយៈទូរស័ព្ទដៃ ដោយសាធារណជន ទៅហាង ឬទីន្លែងណាមួយ គេតម្រូវឲ្យស្កេន QR Code នេះ នៅទ្វារចូល ចូលករណីលាងដៃនឹងអាល់កុល វាស់កម្តៅដែរ។ ការស្កេន QR Code នេះ ប្រៀបដូចការចុះវត្តមានម្នាក់ៗ ដោយមានដាក់លេខទូរស័ព្ទ ហើយបើសិនជា ទីកន្លែង ឬហាងនោះ មានអ្នកជំងឺកូវីដ១៩ នោះនឹងងាយស្រួលក្នុងការទាក់ទងអ្នកដែលបានទៅទីតាំងនោះ ដើម្បីធ្វើតេស្ត និងធ្វើចត្តាឡីស័ក៕


អត្ថបទ៖ សន រដ្ឋា រូបភាព៖ ញិល សុជា
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024