ថ្ងៃពុធ ទី២៤ ខែមេសា ឆ្នាំ២០២៤

ជនជាតិចិនកាន់តែច្រើន បានសម្រុកទៅធ្វើតេស្ត រកមេរោគកូវីដ-១៩ 

២៤ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ជនជាតិចិនកាន់តែច្រើន នៅថ្ងៃទី២៣ ខែកុម្ភៈនេះ បានសម្រុកទៅធ្វើតេស្ត រកមេរោគកូវីដ-១៩  នៅទីតាំងវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងទីតាំងមួយចំនួនទៀត ដែលកំណត់ដោយក្រសួងសុខាភិបាល។

 


ភាគច្រើននៃជនជាតិចិន ដែលបានទៅធ្វើតេស្តរកមេរោគកូវីដ-១៩ នៅថ្ងៃនេះ ហាក់អនុវត្តមិនបានពេញលេញនៅឡើយទេ នូវវិធានការ ដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ពិសេសគឺការរក្សាគម្លាតសុវត្ថិភាព បើទោះបីជាក្រុមគ្រូពេទ្យកម្ពុជា បានព្យាយាមអប់រំ ណែនាំ អោយពួកគេអនុវត្តការងារនេះ ឱ្យមានប្រសិទ្ធភាព ដោយចុះមកដល់ទីតាំងផ្ទាល់ បូកបន្ថែមទាំងការផ្សព្វផ្សាយសារជាសំឡេង មានទាំងភាសាអង់គ្លេស និងភាសាចិន នៅទីតាំងនោះ យ៉ាងណាក៏ដោយ៕


រាយការណ៍៖ ហ៊ុន ឌីណូ      រូបភាព៖ ឈាវ ថុកវីរ:
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024