ថ្ងៃសៅរ៍ ទី២០ ខែមេសា ឆ្នាំ២០២៤

វ៉ាក់ស៊ាំងជំងឺកូវីដ១៩Pfizerទទួលបានការអនុញាតិអោយប្រើប្រាស់នៅប្រទេសកូរ៉េខាងត្បូង

២៣ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 


គណៈកម្មាការជំនាញទី១នៃគណៈកម្មាការជំនាញ៣នៅក្នុងប្រទេសកូរ៉េខាងត្បូងដែលទទួលបន្ទុកពិនិត្យវ៉ាក់ស៊ាំងកូវីដ១៩របស់ក្រុមហ៊ុនPfizer Inc and BioNTech នៅថ្ងៃអង្គារនេះបានផ្តល់អនុសាសន៍ទៅអោយរដ្ឋាភិបាលកូរ៉េខាងត្បូងអោយអនុម័ត្តការប្រើប្រាស់វ៉ាក់ស៊ាំងក្រុមហ៊ុនPfizer Inc and BioNTechមួយនេះរបស់សហរដ្ឋអាមេរិក។

 

 

 

 

 

 

គណៈកម្មាការឱសថជាតិកូរ៉េខាងត្បូង បានគ្រោងនឹងផ្តល់អនុសាសន៍នៅថ្ងៃសុក្រ ដែលជាថ្ងៃតែមួយដែលប្រទេសកូរ៉េខាងត្បូងនឹងចាប់ផ្តើមយុទ្ធនាការចាក់វ៉ាក់ស៊ាំងអោយពលរដ្ឋរបស់ខ្លួន។ ប៉ុន្តែរដ្ឋាភិបាលនឹងរង់ចាំគណៈកម្មាការទី៣មួយទៀត ដែលនៅមិនទាន់បានឆ្លើយតបទៅឡើយថាតើនៅពេលណាដែលការសន្និដ្ឋានរបស់គណៈកម្មាការមួយនេះត្រូវបញ្ចប់ នៅមុនពេលដែលរដ្ឋាភិបាលត្រូវសម្រេចថាតើផ្តល់ការអនុញាតិអោយចាក់វ៉ាក់ស៊ាំងPfizer Inc and BioNTechឬយ៉ាងណា។

 

 

ក្រុមហ៊ុនឱសថPfizer  បានសន្យានឹងបង្កើនការផ្គត់ផ្គង់វ៉ាក់ស៊ាំងទ្វេរដងសម្រាប់សហរដ្ឋអាមេរិកនៅពាក់កណ្តាលខែមីនា ហើយក៏បានលើកឡើងពីការរំពឹងទុកការផលិតសម្រាប់ពិភពលោកសម្រាប់ឆ្នាំ២០២១ទៅដល់យ៉ាងតិចណាស់២ពាន់លានដូស។

 

 

ប្រទេសកូរ៉េខាងត្បូង មានករណីអ្នកឆ្លងជំងឺកូវីដ១៩ចំនួន៣៥៧នាក់នៅថ្ងៃច័ន្ទ។ បច្ចុប្បន្នតួលេខអ្នកឆ្លងជំងឺកូវីដ១៩សរុបនៅប្រទេសកូរ៉េខាងត្បូងមានជំនួន៨ម៉ឺន៧ពាន់៦៨១នាក់ និងមានមនុស្សចំនួន១ពាន់៥៧៣នាក់ស្លាប់បាត់បង់ជីវិតដោយសារជំងឺផ្លូវដង្ហើមមួយនេះ។

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024