ថ្ងៃសុក្រ ទី២៩ ខែមីនា ឆ្នាំ២០២៤

តុលាការម៉ាឡេស៊ីផ្អាកនិរទេសពលរដ្ឋមីយ៉ាន់ម៉ា១២០០នាក់នៅពេលមានការតវ៉ា

២៣ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

តុលាការម៉ាឡេស៊ី បានអនុញាតិអោយស្នាក់នៅជាបណ្តោះអាសន្នសម្រាប់ពលដ្ឋមីយ៉ាន់ម៉ាចំនួន១២០០នាក់។ ពលរដ្ឋទាំងនេះត្រូវបានអាជ្ញាធរនៃប្រទេសម៉ាឡេស៊ី គ្រោងនឹងបញ្ជូនត្រលប់ទៅកាន់ប្រទេសកំណើតរបស់ពួកគេវិញនៅថ្ងៃអង្គារ។

 

 

ប៉ុន្តែខាងតុលាការម៉ាឡេស៊ីបានសម្រេចផ្អាកការនិរទេសដោយសារតែមានក្រុមសិទ្ធិមនុស្សតវ៉ាប្រឆាំងដោយលើកហេតុផលថាការនិរទេសទៅប្រទេសកំណើតអាចបង្កគ្រោះថ្នាក់ដល់ជីវិតរបស់ពលរដ្ឋទាំងនោះ។

 

 

 

 

 

 

ជនភៀសខ្លួន១២០០នាក់គ្រោងនឹងបញ្ជូនត្រលប់ទៅប្រទេសកំណើតវិញនៅរសៀលថ្ងៃអង្គារ តាមនាវាយោធាជើងទឹក៣គ្រឿងដែលយោធាមីយ៉ាន់ម៉ាបញ្ជូនមកដឹកអ្នកទាំងនោះ។ នៅប្រទេសមីយ៉ាន់ម៉ាកំពុងកើតមានបាតុកម្ម នៅតាមដងផ្លូវទូទាំងប្រទេសក្រោយយោធាមីយ៉ាន់ម៉ា ធ្វើរដ្ឋប្រហារដណ្តើមអំណាចគ្រប់គ្រងប្រទេសចាប់តាំងពីថ្ងៃទី១កុម្ភៈមក។

 

 

តុលាការកំពូលទីក្រុងកួឡាឡំពួរនៃប្រទេសម៉ាឡេស៊ីបានបញ្ជាអោយផ្អាកការធ្វើការនិរទេស ដើម្បីអនុញាតិអោយមានសវនាការមួយនៅថ្ងៃពុធ ទៅលើការតវ៉ារបស់ក្រុមជនភៀសខ្លួនដែលទាមទារបញ្ឈប់ការនិរទេសពួកគេ។

 

 

ក្រុមសិទ្ធិមនុស្សក៏បានជម្រុញអោយរដ្ឋាភិបាលម៉ាឡេស៊ីពិចារណាឡើងវិញផងដែរអំពីផែនការបញ្ជូនជនភៀសខ្លួនត្រលប់ទៅប្រទេសមីយ៉ាន់ម៉ាដែលជាប្រទេសកំណើត ដែលកើតមានការរំលោភសិទ្ធិមនុស្សខ្ពស់ក្រោយរដ្ឋប្រហារយោធាថ្ងៃ១កុម្ភៈ ដែលបានបញ្ចប់ការដឹកនាំប្រទេសរបស់មេដឹកនាំជាប់ឆ្នោតលោកស្រីអ៊ុងសានស៊ូជី។

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024