ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រុមអ្នកតវ៉ាបានប៉ះទង្គិចជាមួយប៉ូលិសក្នុងការតវ៉ាប្រឆាំងការចាប់ខ្លួនបុរសម្នាក់នៅប្រទេសអេស្ប៉ាញ

២៣ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

ក្រុមអ្នកតវ៉ាបានប៉ះទង្គិចគ្នាជាមួយកងកម្លាំងប៉ូលិសនៅទីក្រុងបាសេឡូណាប្រទេសអេស្ប៉ាញក្នុងការតវ៉ាប្រឆាំងការចាប់ខ្លួនបុរសម្នាក់ដែលត្រូវបានតុលាការសម្រេចដាក់ពន្ធនាគារក្រោយពីគាត់បានច្រៀងចង្វាក់រ៉េបធ្វើឱ្យប៉ះពាល់ដល់រដ្ឋាភិបាលនិងស្ថាប័នព្រះមហាក្សត្រនៅប្រទេសនេះ។

 

 

 

 

 

 

ក្រុមអ្នកតវ៉ាបានចោលដបនិងវត្ថុផ្សេងៗទៀតទៅលើក្រុមប៉ូលិសនៅក្នុងទីក្រុងបាសេឡូណាកាលពីថ្ងៃចន្ទនៅក្នុងការប៉ះទង្គិចគ្នានៅយប់ទី៧បន្ទាប់ពីអ្នកច្រៀងចង្វាក់រ៉េបម្នាក់បានជាប់ពន្ធនាគារពីបទលើកតម្កើងភេរវកម្ម និងប្រមាថក្រុមរាជវង្សនៅប្រទេសអេស្ប៉ាញតាមរយៈបទចម្រៀងរបស់គាត់។

 


ការកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល៩ខែចំពោះលោក ផាប្លូ ហាសែល (Pablo Hasel) ដែលល្បីថាជាអ្នកចម្រៀងចង្វាក់រ៉េបប្រឆាំងរដ្ឋាភិបាលនោះបានបង្កឱ្យមានការជជែកគ្នាពីសិទ្ធិសេរីភាពនៃការបញ្ចេញមតិនៅក្នុងប្រទេសអេស្ប៉ាញព្រមទាំងបង្កឱ្យមានការតវ៉ាដែលបានប្រែក្លាយជាអំពើហិង្សាម្ដងម្កាលផងដែរ។

 

 

 

 

 

 

 

 

 

ក្រុមបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅទីក្រុងបាសេឡូណា ហើយបានប៉ះទង្គិចគ្នាជាមួយក្រុមកងកម្លាំងប៉ូលិសបង្ក្រាបកុបកម្ម និងរថយន្តប៉ូលិសជាច្រើនទៀតដោយក្រុមអ្នកតវ៉ាបានដាក់ធុងសំរាមហើយដុតធុងសំរាមទាំងនោះដើម្បីរាំងផ្លូវខណៈដែលមនុស្សវ័យជំទង់យ៉ាងតិចម្នាក់ត្រូវបានប៉ូលិសចាប់ឃុំខ្លួន។

 

 


ក្រុមប្រឹក្សាក្រុងបាសេឡូណាបានធ្វើការប៉ាន់ប្រមាណចំពោះការខូចខាតទ្រព្យសម្បត្តិរបស់រដ្ឋនិងឯកជននៅក្នុងការតវ៉ារយៈពេល៥រាត្រីដំបូងថាមានចំនួនប្រហែល ៩០ ម៉ឺនអឺរ៉ូឬប្រហែល ១.០៩ លានដុល្លារអាមេរិក៕

 

 

 

 

ប្រែសម្រួល៖SN

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024