ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

ដៃគូចម្រៀង Daft Punk ប្រកាសចែកផ្លូវគ្នាក្រោយសហការគ្នាបាន ២៨ឆ្នាំ

២៣ កុម្ភៈ ២០២១ | កម្សាន្ដ

ក្រុមចម្រៀងដ៏ល្បីល្បាញរបស់បារាំង Daft Punk (ដាហ្វ ផាំង) បានប្រកាសថាពួកគេចែកផ្លូវគ្នាហើយ ដែលជាការបញ្ចប់កិច្ចសហការរយៈពេល ២៨ ឆ្នាំ សម្រាប់ដៃគូចម្រៀងដែលមានឈ្មោះបោះសំឡេងទូទាំងពិភពលោកមួយនេះ

 


នៅថ្ងៃទី២២ ខែកុម្ភៈ ក្រុមចម្រៀងចង្វាក់អេឡិចត្រូនិក Daft Punk (ដាហ្វ ផាំង) ដែលតែងបង្ហាញខ្លួនសាធារណៈដោយពាក់មួកមនុស្សយន្តបាំងមុខ បានបង្ហោះវីដេអូនៅលើបណ្ដាញយូធ្យូបក្រោមចំណងជើងថា "Epilogue" (អេភីឡក់) ជាមួយនឹងរូបភាពបង្ហាញកាលបរិច្ឆេទឆ្នាំ ១៩៩៣-២០២១ ។ 

 


ការបង្ហោះវីដេអូនេះ គឺបន្ទាប់ពី សារព័ត៌មាន Variety (វ៉ារាយអេធី) បានរាយការណ៍ថា ដៃគូចម្រៀងដ៏ល្បីល្បាញមួយនេះបានចែកផ្លូវគ្នាហើយ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិតលើសពីនេះទេ។

 


គួររំឭកថា Daft Punk គឺជាក្រុមចម្រៀងដៃគូមានសមាជិកពីររូបគឺ Thomas Banglater (ថូម៉ាស បាងក្លេតធើ) និង Homem-Christo (ហូមេម គ្រីស្តូ) ដោយអ្នកទាំងពីរបានជួបគ្នានៅសាលារៀនមួយក្នុងក្រុងប៉ារីស ហើយក៏បានចាប់ផ្ដើមក្រុម Daft Punk ក្នុងឆ្នាំ ១៩៩៣។ 

 


Daft Punk ចាប់ផ្ដើមល្បីឈ្មោះជាសាកលនៅពេលចេញបទ “Harder Better Faster Stronger" និងបានទទួលជោគជ័យបំផុតតាមរយៈអាល់ប៊ុម "Random Access Memories" ក្នុងឆ្នាំ២០១៣។ បទចម្រៀងល្បីៗរបស់ពួកគេមានដូចជាបទ “Around the World” និងបទ “One More Time”៕

 

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024