ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

កម្មវិធីសប្ដាហ៍ម៉ូដទីក្រុងឡុងដ៏ រៀបចំឡើងជាលក្ខណៈឌីជីថល

២៣ កុម្ភៈ ២០២១ | កម្សាន្ដ

កម្មវិធីដើរបង្ហាញម៉ូដសំលៀកបំពាក់ London Fashion Week នៅដើមឆ្នាំ ២០២១ នេះ បានរៀបចំឡើងជាលក្ខណៈអនឡាញទាំងស្រុង ដោយសារប្រទេសអង់គ្លេសមិនទាន់ដកចេញវិធានការបិទខេត្តក្រុងនៅឡើយ។

 

 


កម្មវិធីដើរបង្ហាញម៉ូដសំលៀកបំពាក់ London Fashion Week ដែលរៀបចំឡើងជាប្រភេទអនឡាញទាំងស្រុងនៅដើមឆ្នាំ ២០២១ នេះ បានចាប់ផ្ដើមប្រព្រឹត្តិទៅកាលពីចុងសប្ដាហ៍កន្លងទៅនេះ។

 

 

 

ការរៀបចំបែបអនឡាញនេះគឺដោយសារតែនៅប្រទេសអង់គ្លេសនៅបន្តអនុវត្តន៍វិធានការបិទខេត្ត/ក្រុងនៅឡើយដើម្បីទប់ស្កាត់ការរាលដាល និងឆ្លងជំងឺកូវីដ១៩។

 

 

 

ដូចនេះហើយកម្មវិធីបង្ហាញម៉ូដបានប្ដូរមកជាចាក់ផ្សាយផ្ទាល់តាមអនឡាញ មិនមានការចូលរួមផ្ទាល់ៗនោះឡើយ។ កម្មវិធីបង្ហាញម៉ូដនេះនឹងមានការចូលរួមពីម៉ាកសំលៀកបំពាក់បុរស និង នារីសរុបជិត ១០០ម៉ាក។

 

 

 

គួរបញ្ជាក់ថាវិស័យសំលៀកបំពាក់នៅអង់គ្លេសមិនត្រឹមតែរងផលប៉ះពាល់ខ្លាំងដោយសារការផ្ទុះជំងឺកូវីដ១៩ប៉ុណ្ណោះទេ ប៉ុន្តែវិបត្តិ Brexit (ប្រិចស៊ីត) ដែលជាដំណើរចាកចេញរបស់ចក្រភពអង់គ្លេសពីសហភាពអឺរ៉ុប ក៏បានបង្កផលប៉ះពាល់ខ្លាំងផងដែរ។ 

 

 

នៅដើមខែកុម្ភៈនេះ អ្នកជំនាញនៅក្នុងវិស័យម៉ូដជាង ៤៥០នាក់បានចុះហត្ថលេខាលើលិខិតចំហជូនរដ្ឋាភិបាល ដោយព្រមានថាវិស័យម៉ូដនៅអង់គ្លេសដែលបានរួមចំណែកដល់សេដ្ឋកិច្ចប្រទេសប្រមាណ ៤៩ពាន់លានដុល្លារក្នុងមួយឆ្នាំៗកំពុងប្រឈមមុខនឹងការខាតបង់ ដោយសារច្បាប់នៃការធ្វើដំណើរ និងកិច្ចការងារផ្លូវច្បាប់មួយចំនួនទៀតដែលរៀបចំឡើងជាថ្មី៕

 

 

 

 

 

 

 

ប្រែសម្រួល៖ វ៉ាន់ថន

 

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024