ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមេសា ឆ្នាំ២០២៤

ក្រសួងសុខាភិបាល ពង្រាយការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់បណ្តាខេត្តចំនួន ៩

២៣ កុម្ភៈ ២០២១ | ព័ត៌មានជាតិ

ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈនេះ បានបន្ថែមទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ រហូតដល់ ៩ខេត្តផ្សេងទៀត ក្រៅពីរាជធានីភ្នំពេញ។ ភាគច្រើនជាខេត្តជាប់ ព្រំដែនថៃ និងវៀតណាម។ ការពង្រីកបន្ថែមទីតាំងចាក់វ៉ាក់សំាងកូវីដ-១៩នេះ គឺកើតមានតំណាលគ្នានឹងស្ថានភាពនៃជំងឺកូវីដ-១៩ នៅផ្ទៃក្នុងកម្ពុជា ដែលកំពុងវិវត្តន៍ គួរអោយព្រួយ        បារម្ភ ដែលមិនអាចមើលស្រាលបាន។

 


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា          សម្តេចរដ្ឋមន្ត្រីក្រសួងការពារជាតិ និងរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានដាក់ចេញវិធានការបន្ទាន់ជាបន្តបន្ទាប់ មានទំាងការត្រៀមទីតាំងព្យាបាលបន្ថែម និងការពង្រឹងវិធានការចត្តា        ឡីស័ក ទៅលើគ្រូពេទ្យ និងមន្ត្រីយោធា ដែលសង្ស័យមានជំងឺកូវីដ-១៩ ផងដែរ។


រាយការណ៍៖ ហ៊ុន ឌីណូ      រូបភាព៖ ឈាវ ថុកវីរៈ
 

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024