ថ្ងៃសុក្រ ទី១៩ ខែមេសា ឆ្នាំ២០២៤

សហរដ្ឋអាមេរិករំកិលផ្ទះមួយខ្នងមានអាយុកាល១៣៩ឆ្នាំទៅដាក់នៅទីតាំងថ្មី

២៣ កុម្ភៈ ២០២១ | ព័ត៌មានអន្តរជាតិ

 

ផ្ទះមួយខ្នងដែលមានកំពស់២ជាន់មានអាយុកាលដល់ទៅ១៣៩ឆ្នាំនៅក្នុងទីក្រុងសាន់ហ្វ្រាន់ស៊ីស្គូទទួលបានអាស័យដ្ឋានថ្មីមានចម្ងាយប្រមាណជា៦ប្លុកពីទីតាំងចាស់។ ទាំងអស់គួរអរគុណដល់ក្រុមអ្នកជំនាញវិស្វករ និងកម្មករដ៏ខ្លាំងពូកែ។ នេះបើតាមការរាយការណ៍ពីសារព័ត៌មានក្នុងតំបន់។

 

 

 

 

 

 

 

នៅថ្ងៃអាទិត្យ ផ្ទះមួយខ្នងដែលបានសាងសង់ឡើងនៅសម័យកាលម្ចាស់ក្សត្រីវិចតូវៀរ ត្រូវបានលើកដាក់នៅលើផ្នែកខាងក្រោយរបស់យន្តហោះដឹកទំនិញ ហើយក៏ដឹកទៅកាន់ទីតាំងថ្មី។ សាធារណៈជនដែលឈរមើលព្រឹត្តិការណ៍បាននាំគ្នាអបអរសាទរ និងថតរូបភាពជាច្រើន នៅពេលដែលលំនៅដ្ឋានទំហំ៤៦៥ម៉ែត្រក្រឡាបានចាប់ផ្តើមរំកិលទៅកាន់ទីតាំងថ្មី។

 

 

 

នៅតាមផ្លូវក្រុមការងាររំកិលផ្ទះចាំបាច់ត្រូវកាត់មែកឈើនៅតាមផ្លូវដូច្នេះផ្ទះដ៏ស្រស់ស្អាតមួយខ្នងនេះ អាចឆ្លងកាត់ផ្លូវដែលមានមានដាំដើមឈើក្នុងទីក្រុងមួយនេះ។

 

 

 

យោងសារព័ត៌មាន San Francisco Chronicle អោយដឹងថា លំនៅដ្ឋានដែលចាំបាច់ត្រូវការការជួសជុលយ៉ាងខ្លាំងនោះ មានទីតាំងស្ថិតនៅលើក្បាលដីសំខាន់ក្បាលដីល្អដែលមានតម្លៃខ្ពស់ដូច្នេះម្ចាស់ដីបានលក់ដីទៅអោយក្រុមហ៊ុនអភិវឌ្ឍន៍សាងសង់ខុនដូ។ តម្លៃនៃការរំកិលផ្ទះ ដែលមានបន្ទប់ដេក៦មួយនេះមានតម្លៃប្រហែល៤សែនដុល្លារអាមេរិក។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

ប្រែសម្រួល៖ណាវ័ន្ត

ព័ត៌មានដែលទាក់ទង

© រក្សា​សិទ្ធិ​គ្រប់​យ៉ាង​ដោយ​ PNN ប៉ុស្ថិ៍លេខ៥៦ ឆ្នាំ 2024