ថ្ងៃអង្គារ៍ ទី០៩ ខែមីនា ឆ្នាំ២០២១
ថ្ងៃអង្គារ៍ ទី០៩ ខែមីនា ឆ្នាំ២០២១
បន្ទាប់ពីក្រសួងសុខាភិបាល បានជូនដំណឹងថា បុគ្គលដែលធ្លាប់បានចេញចូលទីតាំង ២៣កន្លែង ឬបុគ្គលពាក់ព័ន្ធទៅនឹងព្រឹត្តិការណ៍ ឬដឹងថា ខ្លួនជាអ្នកប៉ះពាល់ជាមួយអ្នកមានវីរុសកូវីដ១៩ ត្រូវមានភាពស្មោះត្រង់ មិនលាក់លៀម និងស្ម័គ្រចិត្ត មកធ្វើតេស្តរកមេរោគកូវីដ១៩ នៅរៀងរាល់ម៉ោងធ្វើការ នៅមណ្ឌលសុខភាពចាក់អង្រែ ក្នុងរាជធានីភ្នំពេញ។
ក្រោយការជូនដំណឹងនេះ នៅព្រឹកថ្ងៃទី២២ កុម្ភៈ នេះ គេឃើញមានជនជាតិចិនជាច្រើន បានសម្រុកតេស្តរកមេរោគកូវីដ១៩ នៅមណ្ឌលសុខភាពចាក់អង្រែ។ ក្រុមជនជាតិចិនភាគច្រើន ជិះម៉ូតូ PassApp ដែលនាំឲ្យមានការបារម្ភពីវិធានការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រសិនបើអ្នកជិះនោះ វិជ្ជមានវីរុសកូវីដ១៩។
រាយការណ៍៖ សន រដ្ឋា រូបភាព៖ ញិល សុជា