ថ្ងៃអង្គារ៍ ទី០៩ ខែមីនា ឆ្នាំ២០២១

ក្រុមហ៊ុនចិនផលិតវ៉ាក់សាំងកូវីដ អះអាងថា អាចផលិតលើសពី ១ពាន់លានដូស ក្នុងឆ្នាំ ២០២១នេះ

២៣ កុម្ភៈ ២០២១ | សេដ្ឋកិច្ច

លោក លូ ជីងចិន ប្រធានក្រុមហ៊ុន China National Pharmaceutical Group ដែលផលិតវ៉ាក់សាំងកូវីដ១៩ ហៅថា Sinopharm បានបញ្ជាក់ថា វ៉ាក់សាំងមួយនេះ ទទួលបានការចាប់អារម្មណ៍ច្រើន នៅក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹង ការផ្ទុះឡើងនូវមេរោគឆ្លងកូវីដ១៩ ហើយក្រុមហ៊ុនប្រើប្រាស់ពេលវេលាតែ ៣៣៥ថ្ងៃ ដើម្បីបង្កើតវ៉ាក់សាំងអសកម្មនេះឡើង និងទទួលបានការអនុញ្ញាតឲ្យប្រើប្រាស់ជាផ្លូវការ។


គិតមកទល់ពេលនេះ វ៉ាក់សាំងអសកម្មប្រឆាំងកូវីដ១៩ ដែលបង្កើតឡើងដោយ China National Biotec Group ស្ថិតក្រោម Sinopharm គឺត្រូវបានប្រើប្រាស់ទូទាំងសកលលោកហើយ រហូតដល់ទៅ ៤៣លានដូស ដោយក្នុងនោះ ៣៤លានដូស ត្រូវបានប្រើប្រាស់នៅក្នុងប្រទេសចិន។


លោក លូ ជីងចិន បន្តថា បើតាមសមត្ថភាពផលិតកម្មនៃ ដំណាក់ទី ១ និងទី ២ ក្នុងគម្រោងផលិតវ៉ាក់សាំងរបស់ខ្លួន នឹងអាចផលិតបាន ១ពាន់លានដូស ក្នុងឆ្នាំ ២០២១នេះ និងអាចចែកចាយ ផ្គត់ផ្គង់ទីផ្សារទូទាំងសកលលោក។

 


សូមជម្រាបដែរថា បើតាមប្រធានក្រុមហ៊ុនរូបនេះ ពន្យល់ថា សម្រាប់ វ័យ ដែលគួរតែចាក់វ៉ាក់សាំងក្នុងករណីបន្ទាន់នេះ គឺគួរតែមានអាយុចាប់ពី ១៨ឆ្នាំ ដល់ ៥៩ឆ្នាំ ហើយបើតាមការធ្វើតេស្ត ចំពោះប្រជាពលរដ្ឋ ដែលមានអាយុចាប់ពី ៣ឆ្នាំ ដល់ ១៧ឆ្នាំ ឬអាយុលើសពី ៥៩ឆ្នាំនោះ បានបង្ហាញលទ្ធផលល្អប្រសើរដូចគ្នា ហើយលោកសង្ឃឹមថា ពួកគេនឹងទទួលបានការអនុញ្ញាតឲ្យចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗខាងមុខ៕
 

 

 

 

 

អត្ថបទ៖ ងួន សុភ័ត្រ្តា និងរូបភាពឯកសារ

 

 

ព័ត៌មានដែលទាក់ទង

Copyright © 2016 PNN NEWS. All Rights Reserved.